លោក​ ផែង​ វណ្ណៈ​ ដាក់ខ្នោះមធ្យមទេ​ ងំគឺយកមកបង្ហោះ​ ហ្វេសប៊ុក​ ទៀត គ្រាន់​តែ

នៅ​មុន​នេះ​បន្តិច​ លោក​ ផែង​ វណ្ណៈ​ បាន​មានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ដាក់ខ្នោះមធ្យមទេ​ ងំគឺយកមកបង្ហោះ​ ហ្វេសប៊ុក​ ទៀត គ្រាន់​តែ​លួចស្វាយប៉ុន្មានផ្លែ​ ក៏ដាក់ខ្នោះដៃគ្នាដែរ​ ដូចជាហួសហេតុពេកហេីយ​លោកប៉ូលីស​ខេត្ត​កណ្ដាល​ ។

ខ្ញុំមិនកាន់ជេីងចោរទេ​ ចោរលួចគេត្រូវតែមានទោស​ តែករណីលួចផ្លែស្វាយក្នុងភូមិ​ ដែលជាចោរអំបុកចោរអំបែង​ មិនមែន​ជា​ ឃាតករ​ ឬ​ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន​ មិនគួរដាក់ខ្នោះដៃគ្នាទេ​ ។ ផ្ទុយមកវិញ​ ជនល្មើស​បទឧក្រិដ្ឋ​ខ្លះ​ សមត្ថកិច្ច​មិនដែលដាក់ខ្នោះដៃផង​ ដូចករណី​ ឧកញ៉ា​ គិត​ ធាង​ មេក្លោងគ្រឿងញៀន​ ៥០​ គ.ក្រ​ ជាដើម»​ ។

For More Videos Amazing