ផ្អែមល្ហែម​ណាស់​ ប្តូរឈ្មោះពីអាចែមកជាសង្សា​ ឥឡូវនេះប្តូរពីសង្សាមកជាគូដណ្តឹង​ ក៏ព្រោះតែ​

ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា​ គឺជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលគូស្នេហ៍ត្រូវតែធ្វើនោះ​ គឺ ការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះ​ ភ័យខ្លាចនោះ ឬមិនទាន់មានទំនុកចិត្ត​ ក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរ​ ងាយបែកបាក់ទៀតផង។​

ដោយ​ឡែក​ បុរស​ម្នាក់​​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Beav MB បានទម្លាយនូវ​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន​ចាប់​តាំងពី​ស្គាល់​គ្នា​ រហូត​ក្លាយ​ជា​គូ​ដណ្តឹង​ ដោយ​មាន​ខ្លឹមសារ​ទាំងថា៖​ «អូនមានចាំអត់កាលពីខែកុម្ភៈ បងបានបង្ហោះ​ Video​ ​ខួបកំណេីតរបស់អូន​ កាលនោះបងនៅចិន​ បងបានសន្យាថាបងមានកាដូអោយអូន​

តែបងមិនបានប្រាប់អូនថាកាដូនោះជារបស់អ្វីទេមែនអត់? តែពេលនេះបងចង់ប្រាប់អូនថា​ ថ្ងែនេះហេីយជាកាដូ តែបងបានសន្យាថានឹងអោយអូន​ ពេលបងមកដល់ខ្មែរវិញ បងអរគុណអូនខ្លាំងណាស់ ដែលអូនចូលមកក្នុងជីវិតរបស់បង​បងអរគុណអូនខ្លាំងណាស់​ ដែលបានរង់ចាំបងកន្លងមកនេះ។

ថ្ងៃនេះជាថ្ងែពិសេសរបស់បងនិងអូន​ ពួកយេីងអាចធ្វេីរឿងនេះបានហេីយ​ ប្តូរឈ្មោះពីអាចែមកជាសង្សា​ ឥឡូវនេះប្តូរពីសង្សាមកជាគូរដណ្តឹង​ បងសន្យាថាស្រលាញ់អូន​ មេីលថែអូនចាប់ពីពេលនេះតទៅ​ បងស្រលាញ់អូនខ្លាំងណាស់ Kong Chan Srey Moch»។