លោកព្រាប សុវត្ថិ និយាយថា លោកហេង ឡុង ពិបាកទៀតហេីយ ស្រាប់តែលោកហេង ឡុង ឆ្លើយតបទៅវិញថា

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​មួយក្រុម​ បានលួច​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។

ទន្ទឹមនឹងនោះ កាលពីព្រឹកមិញនេះ ថ្ងៃទី១៤ ខែកញ្ញានេះ លោក Bun Hoeun Sanh ក៏បានប្ដឹងបកទៅលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង វិញដោយបុរសរូបនោះបានបង្ហោះសារយ៉ាងដូច្នេះថា៖”កូរ៉េ ជាទឹកដីដែលច្បាប់មានឥទ្ធិពលគ្រប់គ្រាន់ចាត់ការ ចំពោះមនុស្សដែលប្រព្រឹត្តខុស ហើយច្បាប់ប្រទេសគេក៏មានឥទ្ធិពលគ្រប់គ្រាន់ការពារមនុស្សធ្វើត្រូវដែរ។

ច្បាប់អាចអនុវត្តចំពោះមនុស្សគ្រប់គ្នាបាន ដោយសារប្រព័ន្ធដឹកនាំរដ្ឋរបស់គេ គឺCheck and balance ប្រជាពលរដ្ឋមានអំណាចស្មើរដ្ឋ។ នៅពេលដែលខ្ញុំលឺថាប្តឹងខ្ញុំនៅកូរ៉េ ខ្ញុំញញឹមក្នុងចិត្ត ខ្ញុំគិតថាវាភ្លើទេអី ទីនេះកូរ៉េ មិនមែនស្រុកខ្មែរទេ មានតែអញប្តឹងវា តែបែរជាវាមកប្តឹងអញ ហាហា ហែងធ្វើនេះ ធ្វើអោយអញទប់ចិត្តមិនប្តឹងហែង មិនបានមែន”៕

ទៅមិនទាន់ឆ្ងាយអំពីរឿងមួយខាងលើនេះ ស្រាប់តែនាខណៈពេលមុននេះបន្ដិច លោក ហេង ឡុង ក៏បានបង្ហោះទិដ្ឋភាពរូបថត ពេលកំពុងតែអង្គុយបរិភោគអាហារជាមួយកំពូលតារាចម្រៀងប្រុសជួរមុខ ក្នុងប្រទេសកម្ពុជា នោះគឺ លោក ព្រាប សុវត្ថិ ហើយក្នុងនោះដែរ លោក ហេង ឡុង ក៏បានភ្ជាប់សារមួយឃ្លា ដ៏មានអត្ថន័យថា៖

“បងថា​ ខ្ញុំពិបាកទៀតហេីយ ខ្ញុំពិបាក​ អោយតែគ្រួសារសិល្បៈខ្មែរត្រូវបានការពារដោយតំលៃ​។ ប្តឹងលេីក​នេះ ជាយុទ្ធនាការលប់បំបាត់ពាក្យថា“ពូជខ្មែរមិនថ្លៃថ្នូរ”សុំផ្តាំទៅវិញផង​ អត់ត្រូវការសំណងទេ​ ប៉ុន្តែអោយចំបុីខ្មៅមានយុត្តិធម៌”៕

For More Videos Amazing