ក្រុងសៀមរាប បន្ទាប់ពីមានភ្លៀងមួយមេធំ ត្រូវបានទឹកជនលិចផ្លូវជាខ្លាំង មានរូបភាព

កាលពីម្សិលមិញ ថ្ងៃទី១៣ ខែកញ្ញា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីស្ថានភាពអាកាសធាតុ ដែលមានខ្លឹមសារខាងក្រោមដូច៖“អនុលោមតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ សរណន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ដីពីការបន្ដវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់។

ផ្អែកលើសភាពការណ៏ជាក់ស្ដែង នៃការវិវត្ដអាកាសធាតុ ពាក់ព័ន្ធនិងឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយដែលបច្ចុប្បន្ន បានរំកិលចុះមកក្រោម កាត់លើកម្ពុជា ក្នុងរយៈពេល ០២-០៣ ថ្ងៃខាងមុខនេះ។ ស្ថានភាពបែបនេះ ធ្វើឲ្យ៖ ទី១ ចាប់ពីថ្ងៃទី១២-១៩ ខែកញ្ញា និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខណ្ឌស្ទើរទូរទាំងប្រទេស ដែលអាចបណ្ដាលឲ្យ បណ្ដាខេត្ដមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង”។

ទន្ទឹមនឹងនេះ ក្រឡែកទៅមើលខេត្ដសៀមរាបឯណោះវិញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ SeyHa បានបង្ហាញទិដ្ឋភាពភ្លៀងមួយមេយ៉ាងខ្លាំង កាលពីព្រឹកមិញនេះ ដោយបានបណ្ដាលធ្វើឲ្យផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ទទួលជន់លិចតែម្ដង។ ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖”ជិះទូកតាមថ្នល់ជាតិ (សៀមរាប ១៤ កញ្ញា ២០១៩)”៕

For More Videos Amazing