អីយ៉ា គ្រាន់តែបុណ្យភ្ជុំបិណ្ឌជិតមកដល់​ កញ្ញា វីរៈនិច្ច​ ប្ដូរឡានស៊េរីថ្មីភ្លេត​ រីឯតម្លៃវិញគឺ

តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ មានរូប​សម្រស់​ផូរផង់​ ស្រស់ស្អាត​ សាច់សខ្ចី​ ក្នុង​ផលិតកម្ម​សាន់​ដេ​ កញ្ញា​ វិរៈ​និច្ច​ តែងតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​មានការចាប់​អារម្មណ៍​ជាខ្លាំង​ តាមរយៈ​ទឹកដម​សម្លេង​ដ៏ពិរោះ​ រួមជាមួយ​វោហារ​ស័ព្ទ​ និង​ភាព​ក្រមុិចក្រមើម​ កាន់តែ​ធ្វើ​ឲ្យតារាស្រីរូបនេះ​ ទទួលបាននូវ​ការ​គាំទ្រ​ជាខ្លាំង​។

ទន្ទឹមនឹងការទទួលបាននូវប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង ទៅលើ​រូប​សម្រស់​ និង​ភាព​ក្រមុិចក្រមេីម​ហេីយនោះ​ វីរៈ និច្ច កាន់តែទទួលបានូវការស្រលាញ់ ពេញចិត្ត ទៅលើទឹក​ដម​សម្លេង​ ដែលកំពុងតែអង្រួនចិត្តកន្លង់ៗ និងឆក់បានការកោតសរសើរពីអ្នកគាំទ្រជាច្រេីនទៀតផង។

ដេីម្បី​ឡែក​ នៅថ្ងៃនេះ​ផងដែរ​ កញ្ញា​ វិរៈ​ និច្ច​ បានបង្ហាញនូវ​រថយន្ត​ស៊េរី​ទំនើប​របស់ខ្លួនម៉ាក​ Tundra ស៊េរី​ឆ្នាំ​ 2008 ដែលមាន​តម្លៃ​ប្រមាណ​ជា​ ៣មុឺនដុល្លា​ ក្នុង​នោះដែរ​ តារា​ចម្រៀង​រូប​នេះ​ បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ យ៉ាង​ដូច្នេះ​ថា​៖​ «ម៉ែថាចរិកកូនឯងជិះអាហ្នឹងបានសម»។

ទន្ទឹម​នឹង​នេះដែរ​ មហាជន​ជាច្រើនក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ជាពិសេស​បណ្តាអ្នកគាំទ្ររបស់កញ្ញា​ វិរៈ​ និច្ច​ បានបង្ហាញនូវ​អារម្មណ៍​រីករាយ​ជាខ្លាំង​ និង​ចូល​រួម​អបអរសាទរ​​ចំពោះ​សមាជិក​ថ្មី​ ដែលពិតជា​ស្រស់​ស្អាត​ និង​សាកសម​ជាមួយ​រូបនាងយ៉ាងខ្លាំងតែម្តង​ ។

For More Videos Amazing