ក្រោយពីពលករកូរ៉េ បានឡាយវីដេអូបកស្រាយកាលពីយប់មិញ ដោយមិនទទួលស្គាល់កំហុសខ្លួនឯងរួចមក ធ្វើអោយអ្នកនាង វ៉ាង ស្រីណូ ទ្រាំពុំបានក៍បានបង្ហោះសារព្រលះនិយាយខ្លាំងៗថា

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​ បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។

ក្នុងនោះដែរ បុរសដែលមានឈ្មោះ Bun Hoeun Sanh​ ដោយជាអ្នកបង្ហោះវីដេអូ រួមទាំងបានដៀលពូជខ្មែរពេញមួយនគរនោះ ក៏បានចេញវីដេអូធ្វើការបកស្រាយ ក្រោយពីផ្ទុះការរិះគន់ ពីសំណាក់មហាជន ដោយខ្លួនបានលើកឡើង ចំនួនបីចំនុច ដូចជា ៖ ទី១- ខ្ញុំដៀលពូជខ្មែរ, ទី២- ខ្ញុំលួចថត, ទី៣- ប្តឹង។

ដោយឡែកក្រោយពីបានស្ដាប់ការបកស្រាយរបស់ បុគ្គលខាងលើរួចមក ស្រាប់តែអ្នកនាង Vang Sreyno អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាព កាលពីប៉ុន្មានឆ្នាំមុននេះ បានលើកឡើងថា៖”ឃេីញទេវាមិនទទួលស្គាល់កំហុសវាទេ! ដៀលពូជខ្មែរពេញមាត់ហេីយវានៅឆ្លេីយថាវានិយាយត្រូវទៀត!

មិនគួរលេីកលែងអោយវាទេ! នាងចំបុីខ្មៅខុសហេីយនៅចេះដឹងកំហុស! ពួកអានេះអត់ដឹងខ្លួនវាខុសសោះ​! គួរតែចាត់ការដូចនាងចំបុីខ្មៅដែរទេីបយុត្តិធម៍! វាប្រហែលគិតថាពួកវាអស្ចារ្យណាស់​ហេីយខ្មែរដទៃចេះដឹងមិនដល់វាទេមេីលទៅ!​ អាងវានៅកូរ៉េណឹងគិតថាច្បាប់ស្រុកខ្មែរចាត់ការវាមិនបានហេីយមេីលទៅ! យីអានេះនៅចេញមុខមកបកស្រាយសំដីអោយឡេីងអឿ​ សុទ្ធតែគេអត់ចេះខ្មែរស្តាប់សំដីវាមិនយល់! យី អាព្រៃស​ calling នេះ”។

For More Videos Amazing