នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ បានប្រកាស​ប្រគល់​ខ្លួន​ ដល់​អ្នក​ដែល​ចាប់​ខ្លួន​អ្នកដែលដៀលពូជខ្មែរចូលគុក​បាន​ រយៈពេល​

មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ បាននឹង​កំពុង​មាន​ការ​ចាប់អារម្មណ៍​ និងមានការ​តាម​ដាន​យ៉ាង​ខ្លាំង​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ ដែលបាន​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​ បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​។

ចំពោះ​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​ខាងលើ​ យុវជនខ្មែរ​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​នេះ​ បានប្រេីប្រាស់នូវ​ពាក្យ​ពេចន៍​មិនគួរ​គម្បី​ជាច្រើន​ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រជាជន​ខ្មែរ​ជាខ្លាំង​ សុទ្ធតែ​ពាក្យ​ថា​ ពូជខ្មែរ​ទៅណាមិនថ្លៃ​ថ្នូរ​សោះ​ និងមាន​ពាក្យ​ពេចន៍​មួយ​ចំនួន​ទៀត​ផងដែរ​។

ទន្ទឹម​នឹង​ហេតុការណ៍​នេះដែរ​ លោក​ហេង​ ឡុង​ និង​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​ធ្វេីការ​សម្របសម្រួល​គ្នា​ជាមួយ​យុវជន​ខ្មែរមួយក្រុមថតរូបខាងលេី​ ដេីម្បី​បញ្ចប់​រឿង​នេះ​ក្នុង​នាម​ជាកូនខ្មែរ​ដូចគ្នា​ តែទោះ​ជាបែបនេះក្តី​ ឃ្លីប​វីដេអូ​មួយ​នេះ​ នៅតែមានការ​ផ្ទុះ​កក្រើក​ឡេីង​ដដែរៗ​។

ទាក់ទង​នឹង​ហេតុការណ៍​នេះ​ផងដែរ​ មកដល់​ថ្ងៃនេះនៅ​មិនទាន់​មាន​ការ​សម្របសម្រួល​គ្នា​នៅឡេីយនោះទេ​ ខណៈដែល​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​អះអាង​ថាជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េ​ លេី​ករណី​លួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាថលេីសិល្បករខ្មែរ​។

ជាមួយ​គ្នា​នេះ​ដែរ​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Maa Lisa បានធ្វើការ​ប្រកាស​ថា៖​ «ថាមិនចង់បញ្ចេញយោបល់ទេ តែទ្រាំអត់បាន បងៗប្រុសណា ដែលចាប់អាចុយម្រាយដែលដៀលពូជខ្មែរ នៅព្រលានយន្តហោះហ្នឹងចូលគុកបាន ខ្ញុំស្មគ្រ័ចិត្ត ប្រគល់ខ្លួនអោយ1ឆ្នាំ ខឹងណាស់ ហែងមានសិទ្ធអី បានជាហែងមកដៀលពូជខ្មែរដ៏ល្អរបស់អញ

ខ្ញុំចង់ដោះស្បែកជេីង វ៉ៃក្បាលអាអ្នកដែលដៀពូជខ្មែរហ្នឹង តេីខ្ញុំត្រូវជាប់ទោសប៉ុន្មានដែរ ជាប់ប៉ុន្មានឆ្នាំក៏ព្រម អោយតែបានវ៉ៃក្បាលហែង ចរឹកអញស៊ូស្លាប់ដេីម្បីរក្សាកិត្តិយសរបស់ខ្មែរ តែមិនអោយមនុស្សប្រភេទហែងមកដៀលទេវេឺយ ពូជខ្មែររបស់អញ ស៊ូស្លាប់ តែដាច់ខាតមិនអោយគេមកប្រមាទទេ»។

For More Videos Amazing