ក្រោយពីពលករកូរ៉េម្នាក់ បានទម្លាយនូវវីដេអូ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានយារដៃបំរុងវាយ ស្រាប់តែបងប្រុសរបស់លោកឧកញ៉ា គឺលោក ឡេង ប្រុស បានបង្ហោះសារនិយាយខ្លាំងៗថា

កាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖”ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ”។

ប៉ុន្ដែបើយើងក្រឡែកទៅមើលលើឃ្លីបវីដេអូនេះវិញ គឺយើងសង្កេតឃើញថា ក្រុមបុរសខ្មែរប៉ុន្មាននាក់នោះ គឺបានថតសកម្មភាពរបស់ក្រុមលោកឧកញ៉ាឡេង ណាវ៉ាត្រា ដែលមើលទៅហាក់បីដូចជាបង្ហាញចេតនាចង់រករឿងគេមុនទៅវិញទេ​ ។ ទន្ទឹម​នឹង​ហេតុការណ៍​នេះដែរ​ ក្រោយពី​មានការ​ទម្លាយ​ឃ្លីប​វីដេអូ​ពី​ក្រុមអ្នកថត​ដែលបាន​និយាយ​ប្រមាថ​ និង​ធ្វើ​ការ​រិះគន់​ចំពោះ​ក្រុម​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ រួចមក

ស្រាប់​តែ​នៅមុន​នេះ​បន្តិច​ យោងតាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​”ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ”។

យ៉ាង​ណាមិញ​ ជុំវិញ​រឿង​រ៉ាវ​នេះដែរ​ លោក​ ឡេង​ ប្រុស​ បងប្រុស​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ក៏បានមានការ​លេីកឡេីង​ចំៗថា៖​ «ដាក់2-3ដៃអោយឈាមមាត់ ចាំដោះស្រាយតាមក្រោយ បើប៉ាភ្លីបើភ្លើអីចឹង ឧកញ៉ា​ហ្នឹងព្រះមែន ដៀលសុទ្ធខ្មែរម៉ាអាចោរម្រាយ ចុះអាឈាមថោកឯងហ្នឹង សៀមរឺក៏យួន»។

For More Videos Amazing