នុះរឿងកាន់តែធំហើយ ពេលនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ នៅប៉ុស្តិ៍ប៉ូលីសនៃប្រទេសកូរ៉េ រួចរាល់ហេីយ ទន្ទឹមគ្នានេះដែរ​ មេធាវីលោកកំពុងរៀបចំដាក់ពាក្យបណ្តឹងនៅឯ

កាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការលើកឡើងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖”ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ”។ ប៉ុន្ដែបើយើងក្រឡែកទៅមើលលើវីដេអូវិញ គឺយើងសង្កេតឃើញថា ក្រុមបុរសខ្មែរ ប៉ុន្មាននាក់នោះ គឺបានថតសកម្មភាពរបស់ក្រុមលោកឧកញ៉ា
ឡេង ណាវ៉ាត្រា ដែលមើលទៅដូចជាបង្ហាញចេតនារករឿងគេមុនទៅវិញទេ។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះ ដោយនៅក្នុងខណៈកាលពីប៉ុន្មានម៉ោងមុននេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះសារយ៉ាងខ្លីថា៖”យុត្តិធម៌ត្រូវតែមាន ដាំផ្លែអ្វី បានផ្លែហ្នឹង ច្បាប់នឹងការពារយេីង ដោះស្រាយផ្លូវច្បាប់នៅកម្ពុជា”។

ទន្ទឹមនឹងនេះដែរ អ្វីដែលជាការទន្ទឹមរង់ចាំនោះ ក្នុងពេលនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយលោក ហេង ឡុង បានដាក់ពាក្យបណ្ដឹងហើយ ដោយ លោក ហេង ឡុង បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុករបស់លោកថា៖”ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ”៕

For More Videos Amazing