ក្រោយពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុង ត្រូវបានពលករនៅកូរ៉េម្នាក់ចោទប្រកាន់ថា បានមករករឿង និងលោតមកវាយខ្លួន ផ្អើលពេញព្រលានយន្ត ស្រាប់តែលោក ហេង ឡុង បានបង្ហោះសារថា មានវីដេអូ

កាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្ត
ហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖”ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ”។ ប៉ុន្ដែបើយើងក្រឡែកទៅមើលលើវីដេអូវិញ គឺយើងសង្កេតឃើញថា ក្រុមបុរសខ្មែរ ប៉ុន្មាននាក់នោះ គឺបានថតសកម្មភាពរបស់ក្រុមលោកឧកញ៉ា
ឡេង ណាវ៉ាត្រា ដែលមើលទៅដូចជាបង្ហាញចេនារករឿងគេមុនដូច្នេះ។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះ ដោយនៅក្នុងខណៈពេលមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះសារយ៉ាងខ្លីថា៖”យុត្តិធម៌ត្រូវតែមាន ដាំផ្លែអ្វី បានផ្លែហ្នឹង ច្បាប់នឹងការពារយេីង ដោះស្រាយផ្លូវច្បាប់នៅកម្ពុជា”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing