ពិតទេ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុង ត្រូវបានពលករនៅកូរ៉េម្នាក់ចោទប្រកាន់ថា បានមករករឿង និងលោតមកវាយខ្លួន បង្កអោយផ្ញាក់ផ្អើលពេញព្រលានយន្តហោះ មានវីដេអូ

ប្រិយមិត្ដប្រាកដជាជ្រាបច្បាស់រួចមកហើយ ដែលលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាឧកញ៉ា ចិត្ដធម៌មួយរូបក្នុងប្រទេសកម្ពុជារបស់យើង ដោយជារឿយៗយើងតែងតែឃើញរូបគាត់ធ្វើអំពើសប្បុរសធម៌ជាច្រើន នៅក្នុងសង្គម ក្នុងការជួយទៅដល់ជនក្រីក្រ ចាស់ៗជរាដែលគ្មានទីពឹងជាដើម។

ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្កើតការប្រគុំតន្រ្ដី បុរី ឡេង ណាវ៉ាត្រា ដ៏ធំមួយនៅឯប្រទេស កូរ៉េខាងត្បូង ដោយលោកឧកញ៉ាផ្ទាល់ បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូប និងពិធីករកំពូលៗ នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដង ដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។

ប៉ុន្ដែស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖”ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ”។ ប៉ុន្ដែទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់ថា រឿងមួយនេះ ជារឿងពិតប្រាកដ ឬក៏យ៉ាងណានៅឡើយទេ ដែលយើងរង់ចាំមើលសេចក្ដីបំភ្លឺពីសំណាក់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង។

សូមទស្សនាវិដេអូខាងក្រោម

For More Videos Amazing