សប្បាយចិត្តណាស់ សត្វ​ទន្សោង​ដ៏​កម្រ​ប្រមាណ ៨០ ក្បាល បានប្រទះឃើញ នៅលើភ្នំស្ថិតនៅ មានរូបភាព

សត្វទន្សោង គឺជាអម្បូរសត្វគោ ដោយវាមានពណ៌លឿងចាស់ ហើយប្រែទៅជាពណ៌ប្រផេះ នៅពេលដែលវា មានវ័យចំណាស់។ យ៉ាងណាមិញ បើតាមរបាយកាណ៍មួយបានបង្ហាញឲ្យថា សត្វទន្សោង នៅប្រទេសកម្ពុជា មានចំនួនចន្លោះ ពី២,៧០០ ទៅ៥,៧០០ក្បាល ខណៈដែលសត្វប្រភេទនេះ មានចំនួនសរុប ពី៥,៧០០ ទៅ១១,០០០ក្បាល ក្នុងពិភពលោក។ ក៏ប៉ុន្ដែចំនួននេះ ត្រូវបានធ្លាក់ចុះជាង ៩០ភាគរយ ចាប់តាំងពីទសវត្ស ឆ្នាំ១៩៦០មកម៉្លេះ។ នេះបើយោងតាមរបាយការណ៍របស់ អង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ (WWF) កាលពីឆ្នាំ២០១១។

ដោយឡែក ស្រាប់តែកាលពីពេលថ្មីៗនេះ សត្វទន្សោង ដែលបច្ចុប្បន្នគឺជាសត្វដែលជិតផុតពូជនោះ ត្រូវបានគេប្រទះឃើញដ៏កម្រមួយ ដែលមានចំនួនរហូតទៅដល់ ៨០ក្បាលឯណោះ ដោយបានបង្ហាញខ្លួន នៅលើភ្នំព្រះពួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទៅទស្សនាសត្វទន្សោងដ៏កម្រប្រមាណជា ៨០ក្បាល ដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅលើភ្នំព្រះពួយ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ទាំងអស់នេះហើយ គឺជាដំណឹងដ៏រីករាយមួយ ដែលសត្វទន្សោងដ៏ច្រើនបានបង្ហាញខ្លួន និងរកចំណីនៅលើភ្នំព្រះពួយនោះ ហើយប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះក៏បានប្រាប់ឱ្យដឹងថា៖”ពួកគាត់តែងតែប្រទះឃើញសត្វទន្សោងទាំងអស់នោះជាញឹកញាប់ផងដែរ”៕

For More Videos Amazing