រឿងខ្លី​ “នឹកម៉ែខែភ្ជុំ​“ ត្រឹមតែ៥នាទី​ជាង​ ទស្សនាហើយ​ សឹងតែទប់ទឹកភ្នែកមិនបាន…(មានវីដេអូ​)

រដូវ​បុណ្យភ្ជុំបិណ្ឌ​ឈានជិតចូលមកដល់​ បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់ក៏មានការនឹករលឹកទៅដល់ស្រុកកំណើតជាខ្លាំងផងដែរ​ ដោយអ្នកខ្លះបានទៅធ្វើការងារចំណាកស្រុក​ ដូចជានៅប្រទេស​ ថៃ​ កូរ៉េ​ជាដើម​ រីឯអ្នកខ្លះទៀត​ បានចាកចេញពីស្រុកកំណើតរបស់ខ្លួនមកធ្វើការឯទីក្រុងជាដើម​ គឺដើម្បីតែបំពេញនូវតំរូវការជីវភាពរបស់ខ្លួនក្នុងគ្រួសារឲ្យមានភាពប្រសើរឡើង​។

ជាក់ស្តែងនៅក្នុងសាច់រឿងនេះវិញ​ ប្អូនស្រី​ម្នាក់ឈ្មោះ​ វណ្ណា​ បានមកទីក្រុងតែម្នាក់ឯងដើម្បីធ្វើការ​ វាពិតជាមានភាពលំបាកណាស់សំរាប់ប្អូនស្រីដែលមករស់នៅតែម្នាក់ឯងនៅឯទីក្រុង​ ណាមួយសំពាធការងារទៀត​ ធ្វើឲ្យប្អូនស្រីមានការលំបាកជាខ្លាំង។

តែដោយការព្យាយាម​ ភាពអត់ធ្មត់​ ការមានទំនាក់ទំនងល្អនិងការចេះចែករំលែកនូវសេចក្តីស្រលាញ់របស់ប្អូនស្រី​ផងនោះ ក៏បានធ្វើអោយប្អូនស្រីមានការរីករាយជាខ្លាំង​ មិនត្រឹមតែជាមួយក្រុមគ្រួសារទេ​ គឺជាមួយនិងក្រុមការងារផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing