ក្រោយពីមានប្អូនៗជាច្រើនដែលប្រលងធ្លាក់បាក់ឌុប ស្រាប់តែនិស្សិត​ដ៏ឆ្នេីម​ ហុង​ ភារិន​ អច្ឆរិយៈកម្ពុជា​ បាន​បង្ហោះ​សារថា​

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

គូសបញ្ជាក់​ដែរថា​ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧ ០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។

ទន្ទឹម​នឹង​លទ្ធផល​ខាងលើ​នេះ​ដែរ​ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានក្រុមយុវសិស្សថ្នាក់ទី១២មួយ​ចំនួន​ ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចនាពេលថ្មីៗនេះ បានផ្ទុះការតវ៉ាពីលទ្ធផលប្រឡង នៅមុខក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ជាមួយ​គ្នា​នេះ​ដែរ​ និស្សិត​ខ្មែរ​ ហុង​ ភារិន​ អច្ឆរិយៈកម្ពុជា​ ក៏បាន​មាន​ជា​មតិលេីកឡេីង​ទៅកាន់​ប្អូន​ៗដែលទេីប​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ធ្លាក់​ ដោយ​មាន​ខ្លឹមសារ​រៀប​រាប់​ថា៖​ «ធ្លាក់បាក់ឌុប មិនមែនជារឿងគួរអោយខ្លាចនោះ​ទេ អ្វីដែលគួរអោយខ្លាចគឺធ្លាក់ទឹកចិត្ត​ សូមកុំបាក់ទឹកចិត្ត ងេីបឡេីងស៊ូបន្តទៀត​ថ្ងៃណាមួយប្រាកដជាថ្ងៃរបស់យេីង»។

For More Videos Amazing