អីយ៉ា លោកគ្រូពិតជាគោរពពាក្យសន្យាមែន ដោយគាត់សុខចិត្តអៀវ សិស្សប្រលងជាប់និទ្ទេស A តាមដងផ្លូវ

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

ដោយឡែក​ ក្រឡេក​មកមេីលលោកគ្រូម្នាក់​ និងសិស្សដ៏ពូកែរូបនេះវិញ​ បន្ទាប់​ពី​បាន​ទទួល​លទ្ធផល​ប្រលង​រួច​ ពិតជា​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយអាច​ទទួល​បាន​និទ្ទេស​ A ដូច​ដែរ​បានសន្យាពី​ លោកគ្រូ​ក៏បាន​អៀវ​សិស្ស​រូបនេះ​ដេីរកាត់ផ្លូវ​ ដោយអមជាមួយនឹងសិស្សា​នុ​សិស្ស​ជាច្រើន​រូប​ទៀត​ក្នុង​ន័យ​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ប្រសើរ​មួយនេះ។

បេីតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ មុី៚ មុី​ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយ​សាររៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​ «សិស្សទិន្ទេសA ប្រចាំប្រមូលព្រហ្ម ឡូយមែន បានលោកគ្រូអៀវ តាមសន្យាមែន ជួយស៊ែរម្នាក់មួយផង អោយពិភពលោកបានឃើញ បានស្គាល់ផងok »។

សូម​ជម្រាប​ថា សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧ ០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់៕

For More Videos Amazing