កំលាំងញេីសឈាម ខំកសាងមករយះពេល7ឆ្នាំ ត្រូវបានម៉ត់រលាយតែមួយពព្រិចភ្នែក ជាថ្ងៃដែលបាត់បង់គ្រប់យ៉ាង គិត​ជា​ទឹកប្រាក់រហូតដល់ទៅ

កាលពីវេលាម៉ោងប្រមាណ ២៣និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះនៅក្នុងផ្សារឃ្លាំងរំសេវ​ ដែលបាន​បង្កឲ្យ​តូបលក់​ទូរស័ព្ទ​​ជាច្រើន​ បាន​រងការ​ខូចខាត​ និង​បំផ្លាញ​ទ្រព្យសម្បត្តិបងប្អូនអាជីវករមួយចំនួន ស្ថិត​នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

បេីតាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យ​ដឹងថា​ ករណីអគ្គិភ័យឆាបឆេះនៅក្នុងផ្សារឃ្លាំងរំសេវ​ តូបដែលត្រូវអគ្គិភ័យឆាបឆេះ សរុបទាំងអស់មានចំនួន៤០តូប តែសំណាងគ្មានអ្នកណារងរបួសនោះទេ។​ សូម​ជម្រាប​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​ចុះ​ពន្លត់​អគ្គិភ័យ​នៅ​ទីតាំង​កេីត​ហេតុ​ខាងលើ​

សមត្ថកិច្ចបានចំណាយពេលប្រហែលមួយម៉ោង​ ទេីប​អាចគ្រប់គ្រងស្ថានការណ៍បាន ធ្វើអោយភ្លើងឆេះដល់ខ្លាំងក្លានោះរលត់ទៅវិញនាវេលាម៉ោង០០និង៣០នាទី​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះផងដែរ ហេីយ​ចំពោះ​រថយន្ត​អគ្គីភ័យ​ដែល​បាន​ចុះ​អន្តរាគមន៍​ពន្លត់​មានចំនួន​ ជាង​ ២៦​គ្រឿង​។

ក្នុង​នោះដែរ​ អាជីវករ​មួយ​រូប​ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Heng Chomnab បាន​មានការ​លេីកឡេីងទាំង​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​​យ៉ាង​ដូច្នេះ​ថា​៖​ «ថ្ងៃទី10/09/2019 ជាថ្ងៃដែលខ្ញុំបាត់បង់គ្រប់យ៉ាង កំលាំងញេីសឈាមខ្ញុំ កសាងមករយះពេល7ឆ្នាំមកនេះ ត្រូវភ្លេីងឆេះគ្មានសល់»។

ទន្ទឹម​នឹង​ហេតុការណ៍​ដ៏​អាក្រក់​ខាង​លើ​នេះ​ដែរ​ ក៏មាន​អាជីវករ​មួយ​រូប​ទៀត​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Peng Mary ក៏បាន​មានការ​លេីកឡេីង​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ និង​សោកស្ដាយ​បំផុត​ យ៉ាង​ដូច្នេះ​​ថា​៖​ «30 40មុឺនដុល្លារ ម៉ត់រលាយតែមួយពព្រិចភ្នែក»។​ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ទាំង​នេះ​ដូច​តទៅ​។

For More Videos Amazing