សូមចូល​រួម​រំលែក​ទុក្ខ​ផង យុវជន​ម្នាក់​ ទេីប​តែ​ប្រលង​ជា​ប់​បាក់ឌុប​ ជា​អកុសល​បែរជា​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ដោយសារតែ​

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

ដោយឡែក​ អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ និង​រន្ធត់ជាខ្លាំង​ នោះ​ យុវជន​ម្នាក់​ ឈ្មោះ​ ថៃ​ ដែល​ទេីប​តែ​ប្រលង​ជា​ប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩​ បាន​ទទួល​មរណភាព​ដោយសារ​លង់ទឹក​ ដែលនេះពិតជា​រឿងមួយ​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​សព​ ដែលបាន​បាត់​បង់​កូនជាទី​ស្រឡាញ់​ទាំងនៅ​វ័យក្មេង​បែបនេះ​។

ក្នុង​នោះដែរ​ បុរសម្នាក់​ដែលត្រូវ​ជា​បង​ប្រុស​របស់​សព​ជន​រងគ្រោះ​រូប​នេះ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Thou Vathnak​ បានបង្ហោះសាររៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា៖​ «Dear ប្អូនប្រុសបង បងមិនបន្ទោសអូនឯងទេ ដែលអូនឯងមិនគោរពពាក្យសន្យា បងមិនខឹងទេ ដែលអូនឯងទុកមិត្តភក្តិបងចោលអោយនៅម្នាក់ឯង

បងគ្រាន់តែចង់ហៅ និងសូមអោយប្អូនប្រុសរបស់បងត្រលប់មកវិញ មានមនុស្សជាច្រើនកំពុងរង់ចាំអូន អូនថាអោយតែប្រលងជាប់ អូនដើរលេងជាមួយវីនិងបងហី ហេតុអ្វីត្រូវជួបរឿងបែបនេះ។ សូមអោយអូនទៅកាន់សុគតិភពណាប្អូនប្រុស មានជាតិក្រោយកុំអោយអូនដូចជាតិនេះទៀត។

Dear មិត្តសម្លាញ់ រឹងមាំឡើងណា ថៃទៅបានសុខហើយ ត្រូវញញឹមអោយគេដឹងថា យើងរឹងមាំពេលដែលគ្មានគេមើលថែ គេមិនចង់ទុកវីឯងចោលទេ គ្រប់យ៉ាងមកពីព្រហ្មលិខិត យើងនៅក្បែរឯង នៅទីនេះ នៅជាកម្លាំងចិត្តសំរាប់ឯង យើងស្រលាញ់ឯងមិត្តភក្ដិ សុភាវី ញញឹមឡើងណា»។

ជាមួយ​គ្នា​នេះ​ដែរ​ ក៏មាន​បុរស​ម្នាក់​ត្រូវ​ជា​មិត្តភ័ក្ដិ​សព​ជន​រងគ្រោះ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Thi Da បានមានការ​លេីកឡេីង​ទាំង​អារម្មណ៍​សោកស្ដាយ​ យ៉ាង​ដូច្នេះ​ថា៖​ «ថៃអើយ ពេលនេះ​ឯងប្រឡងជាប់ហើយ​ សប្បាយចិត្ត? ទេ ក្រែងថាចង់ទៅរៀននៅភ្នំពេញហេស ម៉េចមិនមកផ្ទះវិញចឹង»។

For More Videos Amazing