ពិសេស​ណាស់​​ ក្រុមហ៊ុនយក្សអេមផល Apple​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone 11 ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​​ ដែល​មាន​តម្លៃ​ និង​ចេញលក់នៅ​ថ្ងៃ​ទី មានវីដេអូ​

សម័យ​បច្ចុប្បន្ន​នេះ​ អ្នកណាក៏មានទូរស័ព្ទស្មាតហ្វូននៅក្នុងដៃដែរ ព្រោះថាសម័យនេះគឺជាសម័យអុិនធឺណេត ដែលយើងអាចទំនាក់ទំនងគ្នាកាន់តែងាយស្រួល មិនថាអ្នកនៅឆ្ងាយប៉ុណ្ណាទេ គឺមានអារម្មណ៍ដូចជានៅជិតគ្នាចឹងផងដែរ។ ថែមទាំងយើងអាចដឹងនូវព័ត៍មានទាន់ហេតុការណ៍បានយ៉ាងរហ័សថែមទៀត តាមរយះបណ្តាញសង្គម។

ដោយឡែក​ កាលពី​រាត្រី​យប់​មិញ​នេះ​ ក្រុមហ៊ុនយក្សអេមផល Apple បានប្រកាសចេញនូវកំពូលទូរស័ព្ទរបស់ខ្លួន​ ដែលលោក Tim Cook​ បាន​ធ្វេីការ​ឡាយ​បង្ហាញ​នៅលើឆាក​ ស្ថិតនៅក្នុងទីក្រុង Cupertino ខណៈមនុស្សរាប់លាននាក់​ទូទាំង​ពិភពលោក​ បានកំពុងចាំអ៊ុតមើលថាតេីវាមាន​ការ​រចនា​ និងមាន​រូប​រាងបែបណានោះ។

សូម​ជម្រាប​ផងដែរ​ថា​ ក្រុមហ៊ុនយក្សអេមផល Apple​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​​ ដែល​ក្នុង​នោះមាន​ដូច​ជា​ iPhone 11 មានតម្លៃ​ 699ដុល្លារ​,​ iPhone 11 Pro មានតម្លៃ​ 999ដុល្លារ​ និង​ IPhone 11 ProMax មាន​តម្លៃ​ 1099ដុល្លារ​។

គូសបញ្ជាក់​ដែរថា​ ជារៀងរាល់មួយឆ្នាំម្តង ក្រុមហ៊ុនយក្សអេមផល Apple តែងតែបញ្ចេញស្មាតហ្វូនកំពូលរបស់ខ្លួននៅក្នុងអំឡុងខែកញ្ញាជានិច្ច​ ហេីយ​ចំពោះ​កំពូល​ទូរស័ព្ទ​ម៉ូដែល​ម៉ាក​ IPhone ស៊េរី​ថ្មី​នេះ​ នឹងចេញលក់នៅ​ថ្ងៃទី​២០​ខែ​កញ្ញា​ ខាងមុខនេះ​។ ចំពោះ​ព័ត៌មាន​លំអិត​ នឹង​ជម្រាប​ជូន​ប្រិយមិត្ត​ជាបន្ត​ទៀត​នៅ​ពេល​ក្រោយ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing