កាន់តែក្តៅហើយ ពេលនេះខាងប្រពន្ធបានទន្លាយវីដេអូ ដែលខាងប្តីលួចឆាតញ៉ែស្រីផ្សេង ហើយខាងប្តីក៍ទន្លាយឆាតប្រពន្ធដែល មានវីដេអូ

បន្ទាប់ពីមានផ្ទុះរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏ កាលពីម្សិលមិញនេះ ក្រោយពេលម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ដោយបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការស្របច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួន ដោយទៅលួចទាក់ទងជាមួយអ្នកថ្មី។

យ៉ាងណាមិញ ក្នុងខណៈកាលពីម្សិលមិញ នារីជាប្រពន្ធបុរសខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកមានឈ្មោះ រត្ន័ សុធារី ហើយត្រូវបានម្ចាស់គណនីខាងលើត្រូវជាអតីតប្ដី ចោទថាបានផឹតក្បត់ខ្លួននោះ ក៏បានចេញមុខ Live Video ដើម្បីធ្វើការបកស្រាយជូនទៅដល់សាធារណជនរួចហើយដែរ។

ទន្ទឹមនឹងរឿងមួយនេះ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នារីជាប្រពន្ធក៏បានទម្លាយឆាត មួយចំនួន ដែលប្ដីរបស់នាង ធ្លាប់បានលេងជាមួយនឹងនារីម្នាក់ នូវពាក្យពាក្យផ្អែមល្ហែមមួយចំនួនផងដែរ។ ក្នុងនោះដែរ នារីជាប្រពន្ធក៏បានភ្ជាប់សារបន្ថែមថា៖”ខ្ញុំខំអោយលុយ ទៅរៀនទាហានបំរេីជាតិ ហេីយនៅទាក់ទងជាមួយស្រីផ្សេងទៀត

ពីមុនខ្ញុំខំមិនរករឿង ព្រោះមិនចង់អោយបែកបាក់គ្នា តែមានហេីយមានទៀត នៅផ្ទះជាមួយខ្ញុំចាយលុយខ្ញុំ តែថាអោយមិនចេះធ្វេីអី អ្នកណាក៏គេដឹងខ្ញុំស្រលាញប្តីណាស់ តែពេលដែលមានរឿងហេីយ គេមកសុំខ្ញុំត្រូវ មិនមែនព្រោះស្រលាញ់ព្រោះចង់ ដឹងរឿងហេីយយកមកប្ដឹងខ្ញុំ ដល់ពេលមកនៅជាមួយហេីយទ្រាំ មិនបាន ក៏ចុះចេញទៅខ្លួនអែង ខ្ញុំមិនបានដេញនឹងថាអ្វីនោះទេ”។

ដោយឡែកក្រឡែកទៅមើល គណនី ហ្វេសប៊ុកលោក ChYa StepPrô ដែលត្រូវជាស្វាមី អ្នកនាង រត្ន័ សុធារី ដោយមុននេះបន្ដិច ក៏បានទម្លាយសារសម្លេងនៅក្នុងកំឡុងពេល ដែលគាត់តាមដានប្រពន្ធរបស់គាត់ជិះជាមួយបុរសផ្សេង ហើយរូបលោកក៏បានប្រាប់ឱ្យដឹងថា៖”នេះជាសម្តីដែរពេលពូលីសហៅទៅសួរនាំ ហេីយប្រុសដែរនិយាយនោះជាមិត្តរបស់ខាងប្រុសដែលទាក់ទងនាងដោយសារតែមិនសូវមានពេល ទេីបមិនសូវបានតបត តែខ្ញុំនឹងចេញមុខបកស្រាយរឿងគ្រប់យ៉ាងនៅពេលខាងមុខ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing