មិននឹកស្មានថា សាកលវិទ្យាល័យ Excelpolitan University គឺជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនសោះ មានវីដេអូ

កាលពីយប់មិញដែលត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គឺមានហេតុការណ៍មួយបានកើតឡើងដែលនឹកស្មានមិនដល់ ដោយសាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខ បែរជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនទៅវិញ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទាំងយប់តែម្តង។

យោងតាមផេកហ្វេសប៊ុក «សម្រែកខ្មែរក្រោក» បានអោយដឹងថា «តាមពិត សាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខ ជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនសោះ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅចំណុច សាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ»។ គួរបញ្ចាក់ថា ជនជាតិចិនដែលត្រូវចាប់ខ្លួនគឺមានចំនួនសរុប១០៥នាក់ ស្រី១០នាក់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធឺណេត ក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរសមត្ថកិច្ចក៍បានធ្វើការដកហូត កុំព្យូទ័រ computer នៅលើតុ ចំនួន៨០គ្រឿងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing