ស្ទើរតែ​មិនគួរឲ្យជឿ​! កុមារី​ ស៊ៃ ស៊ុនហ័ង​ ច្រៀងបទ​“ដើរចេញដើម្បីក្ដីសុខបង” ទើបតែអាយុ​ ៥ឆ្នាំសោះ​ តែបែរជាអាចច្រៀងចម្រៀងមួយបទនេះបានល្អយ៉ាងនេះ…(មានវីដេអូ​)

កុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាល​ ទី 2 ក្នុង​វគ្គ The Blind Audition នៅសប្ដាហ៍ទី ០៦នេះ​ គឺពិតជារឿងដ៏គួរឲ្យភ្ញាក់​ផ្អើល​ និងនឹកស្មានមិនដល់សោះថា​ ក្មេងស្រី​ទើបតែអាយុ​ ៥ឆ្នាំសោះ​ តែបែរជាអាចមាន​សមត្ថភាពច្រៀងចម្រៀងមួយបទនេះបានល្អយ៉ាងនេះទៅវិញ។

កុមារី​ ស៊ៃ ស៊ុនហ័ង អាយុ​ 05 ឆ្នាំ មកពីខេត្ត កំពង់ចាម​ បានច្រៀងចម្រៀងមួយបទមានចំណងជើងថាបទ​“ដើរចេញដើម្បីក្ដីសុខបង”​ បានធ្វើឲ្យទស្សនិកជន​ និង​គណៈកម្មការ​មានការហួសចិត្ត​ និងកោតសរសើរយ៉ាងខ្លាំងដល់ក្មួយ​ស្រី​ ដែលមានអាយុទើបតែ៥ឆ្នាំសោះ​ មានសេចក្តីក្លាហានអាចឈានជើងមកកាន់ឆាកដ៏ធំមួយនេះបានទៅហើយ។

ថ្វី​ត្បិត​តែ​ក្មួយស្រី​មិនបានជាប់ក្នុង​កម្មវិធី​នេះក៏ដោយ​ ក៏ក្មួយស្រីនៅតែមានសេចក្តីរីករាយជាខ្លាំង ដែលបានឈានមកដល់វគ្គនេះ​ ហើយម្យ៉ាងវិញទៀត​ ក្មួយស្រីក៏បានទទួលនូវដំបូន្មាន​ និងបទ​ពិសោធន៍​ល្អរបស់​គណកម្មការ​ទាំងបីរូបផងដែរ។

សូមទស្សនាវីដេអូខាងក្រោម