ធ្លាប់ដែលខឹងម៉ាកប៉ាអត់?​ អ្នកនឹងសំទោសពួកគាត់ នៅពេលដែលបានមើលវីដេអូនេះហើយ

អ្នកម្តាយគឺជាមនុស្សម្នាក់ដែលប៉ុនរអ៊ូរ និយាយច្រើន ទេសនាច្រើន ខ្លាចច្រើន គឺខ្លាចកូនដើរខុសផ្លូវ បារម្មណ៍ពីកូន ខ្លាចកូនត្រូវគេធ្វើបាប ខ្លាចកូនឈឺ ខ្លាចកូនឃ្លាន អ្នកម៉ាក់គឺជាមនុស្សដែលខ្លាចគ្រប់យ៉ាងតែម្តង។

តាមរយះខ្សែរវីដេអូនេះវិញគឺបានបង្ហាញនៃកូនដែលមានអាយុចាប់ពី ១ឆ្នាំ ដល់ ៥ឆ្នាំត្រូវបានឪពុកម្តាយមើលថែទាំយ៉ាងខ្លាំងហើយកូនតែងតែធ្វើតាមឪពុកម្តាយជានិច្ច។ លុះដល់មានវ័យធំបន្តិច ម្តាយនិយាយអ្វីក៍ដោយក៍កូនស្តាប់មិនចូលត្រចៀកដែរ។

រហូតដល់វ័យ ១៦ឆ្នាំកូននោះកាន់រឹងរូសនិយាយមិនស្តាប់ ហើយថែមទាំងហ៊ានតមាត់ឪពុកម្តាយដែលស្តីប្រដៅថែមទៀតផង​​។ ហើយពេលកូននោះមានវ័យ១៨ឆ្នាំ ក៍ថ្លើមធំហ៊ានចេញពីផ្ទះទៅរស់នៅតែម្នាក់ឯង។ ដំបូងគឺរស់នៅពិតជាសប្បាយនិងមានសេរីភាពខ្លាំងណាស់ មិនមានអ្នករអ៊ូ មិនមានអ្នកថាអោយ មិនមានអ្នកស្តីប្រដៅ ចង់ចូលផ្ទះម៉ោងប៉ុន្មានក៍បាន។

លុះដល់ពេលយូរៗទៅក៍ស្រាប់តែមានអារម្មណ៍ឯកការ ហើយនឹងម្តាយឪពុកដែលធ្លាប់តែស្តីប្រដៅ នឹកម្ហូបដែលអ្នកម៉ាក់ធ្លាប់ធ្វើអោយញាំ នឹងអ្វីៗដែលធ្លាប់នៅជាមួយនឹងម៉ាក់ប៉ា។ ហើយអ្នកនឹងបានយល់អារម្មណ៍មួយនេះពិត នៅពេលដែលអ្នកបានក្លាយទៅជាឪពុកម្តាយរបស់គេ។

សូមទស្សនាវីដេអូខាងក្រោម