បទ ឧបសគ្គស្នេហ៍ ដែល្បីថាកំសត់ដល់ស្រក់ទឹកភ្នែកនោះ បានចេញវគ្គ២ ហើយ

បទ ឧបសគ្គស្នេហ៍ ដែលកំពុងតែល្បីយ៉ាងខ្លាំងពីសំណាក់យុវវ័យ ទូរទាំងប្រទេសកម្ពុជា ដែលបទនេះគឺមានអត្ថន័យកំសត់មែនទែន ដែលកាលវគ្គមួយ ឪពុកខាងប្រុសមិនពេញចិត្តនឹងតួរស្រីដែលជាតារានោះទេ ហើយបានព្យាយាមបំបែកអ្នកទាំង២ រហូតដក់តួរប្រុស សុខចិត្តចុះចោលផ្ទះទៅរស់ជាមួយនឹងតួរស្រី។

ហើយវគ្គទី២នេះផងដែរ គឺតួរស្រីឃើញតួរប្រុសធ្លាក់ខ្លួនមករស់នៅជាមួយនាង ហើយម្តាយខាងប្រុសក៍មកអង្វរនាងអោយចាកចេញពីតួរប្រុស។ ហេតុតែចង់អោយតួរប្រុសមានអនាគត់ល្អ តួរស្រីក៍សុខចិត្តនិយាយបញ្ឃឺតួរប្រុសអោយបែកពីនាង ដើម្បីអោយទៅរៀបការជាមួយអ្នកផ្សេង។ រហូតដល់ថ្ងៃរៀបការទើបខាងប្រុសបានដឹងពីរឿងនេះ ហើយក៍ត្រលប់ទៅរកតួរស្រីវិញ។

តែនៅពេលនោះតួរស្រីបានព្យាយាមធ្វើអត្តឃាតខ្លួនឯង ដោយលោតទឹកសំលាប់ខ្លួន ហើយតួរប្រុសក៍មកដល់ ក៍ចុះទៅជួយនាង តែរកនាងមិនឃើញ តាមការពិតនាងចេះហែលទឹកសោះ។ ទីបំផុតអ្នកទាំង២ក៍បានរស់នៅជាមួយគ្នាវិញ។

សូមទស្សនាវីដេអូខាងក្រោម