កក្កដា​ សុភ័ណ្ឌ​ នៅតែ​បន្ត​ការងារ​មនុស្សធម៌​របស់​ខ្លូន​ និងបានមានការលេីកឡេីងយ៉ាង​ចាក់ដោត​ទៅ​កាន់​អ្នក​បក​អាក្រាត​ខ្លួន​ថា​

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចមក​ហើយ​ ដែលកាលពី​ប៉ុន្មាន​ថ្ងៃមុន​​នេះ​ ប្អូន​ស្រី​ ពេជ្រ​ ស៊ូលី​ បាន​បញ្ចេញ​នូវ​ឃ្លីប​វីដេអូ​មួយ​ ដែលជា​ភ័ស្តុតាង​មួយ​ចំនួន​ ដោយមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ អន្ទិត​ កក្កដា​ សុភ័ណ្ឌ​ គឺជា​កុមារ​កំព្រា​ និង​គ្មា​ន​លទ្ធភាព​គ្រាប់គ្រាន់ក្នុង​ការ​ទិញ​របស់របរ​ប្រេនៗនោះទេ​ គឺដោយសារតែ​បុគ្គល​នេះ​ បានលួច​កិបកេង​លុយ​របស់​សប្បុរសជន​ ដេីម្បីធ្វេីជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ក្រោយ​ពី​បាន​បញ្ចេញ​នូវ​ឃ្លីប​វីដេអូ​ដែលជា​ភ័ស្តុតាង​មួយ​ចំនួន​ទៅកាន់​មជ្ឈដ្ឋាន​មហាជនក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​​រួចមក​ ប្អូនស្រី​ក៏​ត្រូវ​បាន​មហាជន​មួយ​ចំនួន​បានធ្វើ​ការរិះគន់​ ដោយមានជា​ពាក្យ​ពេចន៍​មិនសមរម្យ​មួយ​ចំនួន​ ដែលធ្វេីឲ្យ​ប្អូនស្រី​ មាន​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​រហូត​ចេញមុខធ្វើ​ការឡាយជា​វីដេអូ​ទាំងទឹកភ្នែក​ហូរ​យ៉ាង​ជោកជាំ​ទៀត​ផង។

ដោយឡែក​ ក្រឡេក​មក​មើល​ពី​សកម្មភាព​ អន្ទិត​ កក្កដា​ សុភ័ណ្ឌ​ នាពេល​បច្ចុប្បន្ន​នេះ​​វិញ​ ដែលកាលពី​ម្សិលមិញ​ កក្កដា​ សុភ័ណ្ឌ​ បាន​ចូលរួម​សកម្មភាព​ក្នុង​សកម្មភាព​ ជិះកង់​រៃអង្គាស​លុយដេីម្បីជួយឧបត្ថម្ភដល់​មន្ទីរ​ពេទ្យ​ កុមារ​អង្គរ​ ខេត្ត​សៀមរាប​ និងបាន​ចុះ​ចែកជូន​ថវិកា​ដល់​ចាស់​ជរា​ ក៏ដូចជា​ជន​អនាថា​ផងដែរ​។

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​មុន​នេះ​បន្តិច​ អន្ទិត​ កក្កដា​ សុភ័ណ្ឌ​ ក៏បាន​មានការ​លេីកឡេីងនៅ​លេី​ទឹក​ដី​ខេត្ត​សៀមរាប​ ដោយមាន​ការ​រៀប​រាប់​ថា៖​«កុំស្អប់មនុស្សដែលច្រណែនអ្នក សូមផ្តល់ស្នាមញញឹមតបទៅគេវិញ ព្រោះគេគឺជាមនុស្សម្នាក់គត់ ដែលគិតថាអ្នកល្អជាងគេ គុណធម៌ជីវិត»។

For More Videos Amazing