មកទៀត​ហើយ!!! រឿង​ “លឿនពេក”​ សម្ដែង​ដោយ​ ក្រុម​ នាយ​ គ្រឿន​ ពិតជាអស់សំណើចណាស់…(​មានវីដេអូ​)

បងប្អូន​ពិតជាមានភាពរីករាយ​ និងអស់សំណើចជាមួយនិងរឿងនេះជាមិនខាន​ ព្រោះ​ឈុតឆាក​ និងការសំដែងពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់​។ ក្នុងសាច់រឿងនេះ​ ជាការសំដែងដោយក្រុមកំប្លែង​ នាយ​ គ្រឿន​ របស់ស្ថានីយ​ទូរទស្សន៏ CTN​ ដែលទទួលបានការគាំទ្រខ្លាំងផងដែរពីទស្សនិកជនជាច្រើន។

ក្នុងសាច់រឿងនេះ​ គឺនៅពេលដែលនីឡា​ កំពុង​តែតេនិយាយ​ទូរសព្ទ័​ជាមួយសង្សារ​ ក៏ស្រាប់តែមានចោរមកឆក់​ទូរសព្ទ័​របស់ខ្លួន​ ហើយភ្លាមៗនោះ​នាយ​ គ្រឿន​ក៏បានជិះម៉ូតូកាត់ផ្លូវនេះផងដែរ​ ទើបនីឡាក៏បានស្រែកឲ្យជួយនាងផង​ តែដោយស្លន់ពេកស្មា​នថាមានក្មេងលង់ទឹក​ នាយ​គ្រឿន​ ក៏បានបន្តួលម៉ូតូរួចរត់សំដៅទៅក្នុងទឹកតែម្តង។

បន្ទាប់មកមានបុរសពីរនាក់ផងដែរបានដើរកាត់តាមផ្លូវនេះ​ ដោយសារតែទទឹកខ្លួនផងនោះ​ នាយ​ គ្រឿន​ក៏មានគំនិតចង់ធ្វើបាបពួកគេទាំងពីរនោះម្តងដោយស្រែកថា​ មានក្មេងលង់ទឹក​ ទើបធ្វើឲ្យបុរសទាំងពីរអ្នកនោះរត់មកយ៉ាងលឿនដើម្បីជួយក្មេងលង់ទឹក​។

ដោយបានដឹងថានេះជាការបោក​បញ្ឆោត​របស់នាយ​ គ្រឿន​ ទើបបុរសទាំងពីរនោះក៏បា​នប្រើល្បិចវិញម្តងដោយនិយាយថា​ បាត់ខ្សែកប្រាំតំឡឹង​ តោះទៅយកម៉ាសុីនបូមទឹកសិន​ ភ្លាមៗនោះនាយ​ គ្រឿន​ក៏បានចុះទឹកម្តងទៀតដើម្បីរកមើល​ នេះពិតជា​ចំណេះជិះកឯងម៉ែន។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing