អ្នកណាយល់អារម្មណ៍មួយនេះ ទិដ្ឋភាពពិធីបុណ្យសព គូស្នេហ៍ សង ស៊ីធឿន ដោយម្នាក់ៗពោពេញដោយភាពសោកសៅ ព្រោះជិតដល់ថ្ងៃភ្ចាប់ពាក្យទៅហើយ បែរជាប្តូរមកវិញនូវពិធីបុណ្យសពទៅវិញ

តារាសម្ដែងស្រីវ័យក្មេងកញ្ញា សង ស៊ីធឿន គឺជាតារាដែលទើបនឹងរះថ្មី ដែលប្រឡូកក្នុងវិស័យសិល្បៈ ហើយនាងក៍ធ្លាប់សម្ដែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើនកន្លងមកហើយ។ ហើយអ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍នោះ គឺកញ្ញាតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគូរស្នេហ៍ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

តែអកុសលគូរស្នេហ៍របស់នាងត្រូវបានបាត់បង់ជីវិត ដោយសល់ពេលតែប៉ុន្មានខែទៀតតែប៉ុណ្ណោះ អ្នកទាំង២នឹងត្រូវភ្ចាប់ពាក្យជាមួយនឹងគ្នាហើយ ទាំងអស់នេះហើយជាហេតុធ្វើអោយរូបនាងយំសោកយ៉ាងខ្លាំង ហើយក៍បានបង្ហោះនូវរូបថតមួយសន្លឹក ឃើញហើយពិតជាក្តុកក្តុលខ្លាំងណាស់ ដោយនាងបានភ្ជាប់សារថា៖”កុំខ្លាចណាបងអូននៅជិតបង ខែ១១យេីងភ្ជាប់ពាក្យ”។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ពិធីបុណ្យសពរបស់គូស្នេហ៍នាង ក៏បានប្រព្រឹត្តរួចរាល់ហើយ ក្រោមអារម្មណ៏សោកសង្វេគយ៉ាងខ្លាំងពីសំណាក់មិត្ដភក្ដិ សាច់ញ្ញាតិគ្រួសារនៃសព។ ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏ខ្លាំងនោះ យើងក្រឡែកទៅមើល ទឹកមុខកញ្ញា សង សុីធឿន គឺពោលពេញទៅដោយក្ដីឈឺចាប់អាលះអាល័យ ហើយភ្នែកឡើងហើម ព្រោះតែយំសោកស្ដាយបាត់បង់មនុស្សជាទីស្រលាញ់ឆាប់បែបនេះសោះឡើយ។

គូរបញ្ចាក់ផងដែរថា គូស្នេហ៍របស់កញ្ញា សួង ស៊ីធឿន គឺមានឈ្មោះ យ៉ង់ សុដារ៉ា គឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០៦នាទី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

For More Videos Amazing