ក្តៅ​ៗ​ លោក​ សុវណ្ណ​ រិទ្ធី​ ចេញមុខ​ធ្វើការ​ឡាយ​ និយាយ​ខ្លាំងៗ​ ពាក់​ព័ន្ធ​នឹង​អធិការរងនគរបាលខណ្ឌច្បារអំពៅ​ ទទួលផ្នែកចរាចរណ៍​ បាន​ទះ​កំផ្លៀង​ដល់​ក្រុម​ការងារ​ TVFB

ប្រិយមិត្ដប្រាកដជាជ្រាបរួចមកហើយ ចំពោះរឿងដ៏កក្រើត កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ដោយរថយន្តទំនើប Range Rover ពណ៌ស ពាក់ស្លាកលេខ 2AF-8899 បើកបុកខឿន សួនច្បារនៅចំណុចគល់ស្ពានច្បារអំពៅ ខូចខាតហើយ ព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន

តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្ត នោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅ ហើយក៏មានក្រុមអ្នកសារព័ត៌មាន និងក្រុមការងារ TVFB ទៅធ្វើការឡាយ ព័ត៌មានតាមវិជ្ជាជីវៈ នៅចំណុចកន្លែងកើតហេតុ

ដែលជាផ្លូវសាធារណៈ ស្រាប់តែពេលនោះ មានបុរសម្នាក់ ដែលមានឈ្មោះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ មានឋារនៈស័ក្ក ស័ក្ក៤កន្លះ តែមិនមានពាក់ឯកសណ្ឋាន ដៃកាន់វិទ្យុទាក់ទង ហើយមកស្រែកខ្លាំងៗ អោយអ្នកយកព័ត៌មានបិទឡាយ​ បន្ទាប់​មកទៀត​ក៏បាន​ទះ​កំផ្លៀង​ទៅ​លេី​អ្នក​សារព័ត៌មាន​ និងបាន​បំរុង​យក​ទូរស័ព្ទ​ទៅបោកចោលទៀតផង។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ ក៏មាន​បុរស​ម្នាក់​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Luysophat Ravann​ បាន​បង្ហោះសារ​ ដោយបាន​លេីក​ឡេីង​ថា​៖​ «យប់មិញ​បេីអញទៅទាន់​ ត្រូវ​៧ដៃថែមអាឡប់»។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​រូបនេះ​ បាន​បន្ថែម​ទៀត​ថា​ «បេីអញ​ទៅទាន់​ អញបាញ់ថែមទៀតបានត្រូវ»។

ជុំវិញ​ករណី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខាងលើ​ បានធ្វើ​ឲ្យ​លោក​ សុវណ្ណ​ រិទ្ធី​ ដែលជា​អគ្គនាយក​សារព័ត៌មាន​ TVFB​ បាន​មានការ​ខឹងសម្បារជាខ្លាំង​ ដោយនៅពេលនេះ​ លោក​បានធ្វើ​ការ​ឡាយ​ដោយបានខឹង​ក្រោថ​ជាខ្លាំង​។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ស្តាប់​ការ​ឡាយ​របស់​លោក​សុវណ្ណ​ រិទ្ធី​ ដូច​តទៅ​ ថាតើ​គាត់មានការ​លេីក​ឡេីង​បែបណានោះ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing