ញាក់​សាច់​ ត្រឹម​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ អាច​ទិញ​ផ្ទះ​បានដល់ទៅ​បី​ល្វែង​ ដែលមាន​តម្លៃ​រហូត​ដល់​

បេីនិយាយ​ពី​គ្រឿង​អលង្ការ​ គឺប្រេីសម្រាប់តុបតែងខ្លួន​ ដែលវាពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​បច្ចុប្បន្ន​ ហេីយជាពិសេសនោះគឺ​ចំពោះ​មនុស្ស​ស្រី​តែម្តង​ដែលមិនអាចខ្វះបាននោះទេ​ ។ ជាក់ស្តែង​ នារី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ ហ៊ាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដេីម្បី​ទិញ​ចិញ្ចៀន​ពេជ្រ​មួយវង់​ ដេីម្បី​លំអរខ្លួន។

បេីយោងតាម​រយៈ​គណនី​ឈ្មោះ​ Dana Store II​ បាន​មានការ​បញ្ជាក់នៅ​លេីបណ្តាញ​សង្គម​ហ្វេសប៊ុក​​ឲ្យ​ដឹង​ថា​៖​ «Wow កៅ​ឆាយ​ទាំង​ព្រឹក​តែ​ម្ដង អរគុណ​ប្អូន​ស្រី​ដែល​បាន​មក​ទិញ (កម្ម៉ង់) ចិញ្ចៀន​ពេជ្រ​តម្លៃ 130000$ នៅ​ហាង​របស់​បង ជូន​ពរ​យក​ទៅ​ប្រើ​ឱ្យ​ហេង​ហេង​ណា»។

ក្នុងនោះ​ដែរ​ មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បានមាន​ភ្ញាក់​ផ្អើល​ជាខ្លាំង​ចំពោះ​តម្លៃ​ចិញ្ចៀន​មួយ​វង់នេះ​ ដែលមានតម្លៃកប់​ពពក​រហូត​អាច​ទិញផ្ទះ​បានដល់​ទៅ​បី​ល្វែង​ឯណោះ​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ ថាតើ​ចិញ្ចៀន​មួយ​វង់​នេះ​ នេះ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​យ៉ាង​ណា​នោះ​ សូម​រីករាយ​ទស្សនា​ដូច​តទៅ​។

For More Videos Amazing