អីយ៉ា បាត់មុខមួយរយះ ពេលនេះ អន្ទិត កក្តដា​ សោភ័ណ្ឌ​ បានចេញវីដេអូបកស្រាយ និងនិយាយវាយបក ទៅកាន់លោក DARA MEACH ម្ចាស់ភាគហ៊ុនធំហាង BEHIGHWARE ដោយនិយាយដល់រឿងលើគ្រែទៀតផង

កន្លងមកនេះ​ អន្ទិត កក្តដា​ សោភ័ណ្ឌ​ ក្រោយពីសឹករួចមក​ គេសង្កេត​ឃើញថារាល់សកម្មភាពភាពរបស់ កក្តដា​ សោភ័ណ្ឌ​ តែងតែបង្ហោះជារើយៗនៅ​កិច្ច​ការងារ​មនុស្សធម៍ទៅកាន់អ្នកអត់ក្រសត់ ដោយមានមហាជនមួយចំនួនបានមានការ​ស្រលាញ់​ពេញចិត្ត​ និងមានមួយចំនួនទៀតនោះ​ ក៏មិនមានការ​ពេញចិត្ត​ចំពោះ​ កាយវិការថាជាស្រី​ នឹងទើសទៅលើការស្លៀកស្បងជីពរថាមានអាវនឹងរបស់ប្រេនៗថ្លៃៗជា​ហូរហែ​កាលពី​កន្លង​ទៅ​នោះ។

ដោយឡែក​ ក្រោយ​ពី​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ និង​មានការ​លេចធ្លោ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​កាលពី​ពេល​ថ្មីៗ​នេះ​ កក្តដា​ សោភ័ណ្ឌ​ រួម​ជាមួយ​ដៃគូ​ភាគ​ហ៊ុន​ បាន​បេីក​សម្ភោធ​ហាង​សំលៀកបំពាក់​មួយ​កន្លែង​ឈ្មោះ​ Behighware ដោយមា​ន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​។

យ៉ាងណា​មិញ​ ក្រោយ​ពី​បានបេីក​ហាង​បាន​ពីរ​បីថ្ងៃរួចមក​ ក៏មានរឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស​មួយ​ ខណៈ​ដែល​ហាងមួយនេះ​ ត្រូវ​បាន​បុរសម្នាក់​ដែលបាន​អះអាង​ខ្លួន​ថា ជាម្ចាស់​ភាគ​ហ៊ុន​ បានធ្វើ​ការបក​ផ្លាកឈ្មោះហាងចេញ​ និងមានការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Dara Meach ដោយមានការរៀបរាប់ថា៖​

«ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង Behighwaer យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នា កុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំ បានដកភាគហ៊ុនទៅឲ្យគាត់វិញហេីយ។ បញ្ញាក់ ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ​ សូមអគុណ សូមជួយ ស៊ែរ​ ឲ្យ​មហាជនទូទៅបានដឹងផង»។

មិនតែប៉ុណ្ណោះ​ ម្ចាស់​គណនី​ហ្វេសបុក​ខាងលើ​នេះ​ ថែមទាំង​បាន​ទម្លាយ​នូវ​រឿង​រ៉ាវ​ផ្ទាល់ខ្លួន​របស់​ អន្ទិត កក្តដា​ សោភ័ណ្ឌ​ ជាច្រេីនថែមទៀតផង​ ដែលធ្វេីឲ្យ​អន្ទិត​រូបនេះ​ មាន​អារម្មណ៍​ខឹង​សម្បារ​ជាខ្លាំង​។ ដោយ​ឡែក​ ជុំវិញ​ការ​ទម្លាយ​រឿង​រ៉ាវ​នេះដែរ​ អន្ទិត​ កក្តដា​ សោភ័ណ្ឌ​ ក៏បាន​ចេញមុខ​ធ្វើ​ការ​បកស្រាយ​ថា៖

«បុគ្គល​ដែលយករឿងគេមកទម្លាយនោះ​ គួរ​តែយកពេលខ្លួនឯងទៅធ្វេី​ការងារ​មនុស្សធម៌​ និង​ជួយ​ដល់​កុមារ​កុមារព្រាវិញ​ កុំយកពេលខ្លួនឯងមកធ្វេីរឿង​ឥត​ប្រយោជន៍​ នរណា​ក៏គេមានរឿង​អាថ៌កំបាំង​របស់​គេដែរ​»។ សូមប្រិយមិត្តអធ្យាស្រ័យផង ដោយសារតែក្នុងវីដេអូរបស់លោក កក្តដា​ សោភ័ណ្ឌ​ គឺមានរូបភាពខ្លះ ដែលខុសនឹងគោលការណ៍ហ្វេសប៊ុក ដោយធ្វើអោយយើងមិនអាចបង្ហាញបាន ដូច្នេះប្រសិនបើបងប្អូនចង់ទស្សនាវីដេអូ សូមចូលទៅកាន់ផេករបស់លោក កក្តដា​ សោភ័ណ្ឌ​ ដោយផ្ទាល់ដែលផេករបស់គាត់មានឈ្មោះថា (Kakada Sophorn – កក្កដា សុភ័ណ្ឌ) នោះលោកអ្នកនឹងបានឃើញវីដេអូរបស់គាត់ហើយ។

For More Videos Amazing