ក្រោយពីលោក ជុំ លីណូ ថតចម្រៀងអប់រំ បទ​ ទឹកភ្នែកម្តាយ​ លេីខ្នោះដៃកូន ត្រូវបានលោក ហេង ឡុង ពេញចិត្តជាខ្លាំង និងបានឧបត្ថម្ភថវិកាចំនួន

ប្រិយមិត្ដប្រាកដជាជ្រាបជាព័ត៍មានហើយ ដែលកាលពីព្រឹកមិញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ និពន្ធសារព័ត៌មាន វីរះសែនជ័យ បានបង្ហោះទិដ្ឋភាពរូបថតរបស់លោក ជុំ លីណូ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។

ក្នុងនោះផងដែរ ទាក់ទងចំពោះការឃាត់ខ្លួន លោក ជុំ លីណូ ដែលជាតារាចម្រៀងដ៏មានឈ្មោះបោះសម្លេងនេះ ត្រូវបានម្ចាស់គណនីខាងលើ បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ឥឡូូវមានរឿងក្ដៅៗ តារាចម្រៀងវ័យក្មេង លោក ជុំ លីណូ ត្រូវបានកងកំលាំង ប៉េអឹម ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន”?

ទន្ទឹមនឹងនោះ ក្រោយពីព័ត៍មានមួយនេះ បានល្បីពេញបណ្ដាញ សង្គម ហ្វេសប៊ុករួចមក ស្រាប់តែលោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានអនុញ្ញាតិឲ្យកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការណ៍ថតវីដេអូ អប់រំគ្រឿងញៀន របស់តារាចម្រៀង ជុំ លីណូ ក្នុងបទចម្រៀង ទឹកភ្នែកម្ដាយលើខ្នោះដៃកូន”។

នៅមិនទាន់ឆ្ងាយពីរឿងមួយនេះ ស្រាប់តែមុននេះបន្ដិច វេលាម៉ោងប្រហែល ៨ និង៣០ យប់ថ្ងៃទី២៤ ខែសីហា នេះ លោក ហេង ឡុង ក៏បានផ្ដល់ថវិកាបន្ដិចបន្ដួចចំនួន១០០ដុល្លារ ទៅកាន់លោក ជុំ លីណូ និងបានភ្ជាប់សារមួយចំនួន ដែលមានខ្លឹមសារថា៖”ឧបត្ថម្ភប្រាក់សម្រាប់ថតចម្រៀងអប់រំគ្រឿងញៀន បទ​ ទឹកភ្នែកម្តាយ​ លេីខ្នោះដៃកូន។ សូមយុវជន​ នៅអោយឆ្ងាយពីគ្រឿងញៀន”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing