ទីបំផុតលោក ជុំ លីណូ ព្រមទាំងក្រុមការងារ បានចេញវីដេអូបកស្រាយ អំពីរូបភាពដែលលោកត្រូវបានប៉ូលីសចាប់

ប្រិយមិត្ដប្រាកដជាជ្រាបជាព័ត៍មានហើយ ដែលកាលពីព្រឹកមិញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ និពន្ធសារព័ត៌មាន វីរះសែនជ័យ បានបង្ហោះទិដ្ឋភាពរូបថតរបស់លោក ជុំ លីណូ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីមានការចែកចាយទាក់ទងចំពោះការឃាត់ខ្លួន លោក ជុំ លីណូ ដែលជាតារាចម្រៀងដ៏មានឈ្មោះបោះសម្លេងនេះ ត្រូវបានម្ចាស់គណនីខាងលើ បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ឥឡូូវមានរឿងក្ដៅៗ តារាចម្រៀងវ័យក្មេង លោក ជុំ លីណូ ត្រូវបានកងកំលាំង ប៉េអឹម ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន”?

ដោយឡែកដើម្បីកុំអោយមានការភ័ន្ដច្រឡំបន្ដទៅទៀត ទាក់ទងទៅលើរឿងមួយនេះ ជាថ្មីម្ដងទៀត លោក ជុំ លីណូ បានបង្ហោះវីដេអូនៅលើគណនី ហ្វេសប៊ុកផេកផ្លូវការរបស់លោក ជំរុញទៅលើរឿងនេះ ដោយបានធ្វើការបកស្រាយ យ៉ាងលម្អិត អោយមហាជនជ្រាបរឿងមួយនេះ អោយកាន់តែច្បាស់ ព្រោះឈុតឆាកទាំងអស់នោះ គឺគ្រាន់តែជាការថតសម្ដែងMV ក្នុងបទចម្រៀង “ទឹកភ្នែកម្ដាយលើខ្នោះដៃកូន” តែប៉ុណ្ណោះ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing