អុញ ទីបំផុត ឆៃ​ ​លី​ដា​ឡែន និងស្វាមី បានដើរដល់ផ្លូវបំបែកហើយ រីឯកូនប្រុសរបស់នាងវិញត្រូវបាន

ប្រិយមិត្ដ និងទស្សនិជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាជ្រាបច្បាស់ចំពោះរឿងរ៉ាវ អ្នកនាង ឆៃ លីដាឡែន ដែលកាលពីពេលថ្មីៗនេះ មានព័ត៌មានក្នុងស្រុកមួយ បានធ្វេី ការលេីកឡេីងថា៖”ឆៃ លីដាឡែន បានចែកផ្លូវគ្នា ជាមួយស្វាមី ក្រោយពីបានរួមរស់នៅជាមួយគ្នា និងទទួលបាននូវចំណងដៃ កូនប្រុសម្នាក់ ហើយចំពោះមូលហេតុ នៃការបែកគ្នានោះវិញ ព្រោះតែការរស់នៅមិនចុះសម្រុង ទេីបក៏បានសម្រេចដោយការបញ្ចប់ទាំងបែបនេះ”។

អតីតសមាជិក ក្រុមតារាចម្រៀងផលិតកម្ម រៃមាស បានចាប់ដៃគ្នាជាមួយស្វាមី ក្រោយពីអ្នកនាង បានបញ្ចប់ការងារសិល្បៈរបស់ខ្លួន ហេីយមកដល់ពេលនេះ គឺមានរយៈពេលជិត ៤ឆ្នាំហេីយ ដែលអ្នកទាំងពីរបានកាន់ដៃរួមរស់ជាមួយគ្នាឆ្លងកាត់នូវឧបសគ្គ និងភាពរីករាយជាច្រើន ទម្រាំមកដល់ពេលនេះ។

យ៉ាងណាមិញ នៅខណៈពេលនោះ ក្នុងអំឡុងពេលដែលលេចឮ នូវព័ត៌មានបែបនោះ ធ្វើឲ្យតារាស្រីរូបនេះ បានមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ទេីបធ្វើឲ្យរូបនាងក៏បានបង្ហោះសារ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយថា៖”ហួសចិត្ត អស់អីនិយាយ” ហើយក៏បានច្រានចោលព័ត៍មាននោះចេញថា វាមិនមែនជារឿងពិតនោះឡើយ។

ប៉ុន្ដែជាក់ស្ដែងនៅពេលនេះ ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ទីបំផុត​អ្នកនាង​ ​ឆៃ​ ​លី​ដា​ឡែន​ ​បាន​ទទួលស្គាល់​ហើយថា ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​ បានដើរ​ដល់​ផ្លូវ​បំបែក​ទៅហើយ ដោយមិនអាចបកត្រលប់ក្រោយបានវិញនោះទេ​ ទន្ទឹមនឹងនោះ អ្វី​ដែលជា​ចាប់អារម្មណ៍​ក្រោយពី​អ្នកទាំងពីរ បានបែក​បាក់​គ្នានោះគឺ ​មានការ​បង្ហើប​ថា​៖”កូនប្រុស​ដែល​ជា​ចំ​ណង​ដៃ​នោះ គឺ​ត្រូវ​បាន​ទៅអតីតស្វាមីជាអ្នកមើលថែទៅវិញ”។

For More Videos Amazing