រំជួលចិត្តណាស់ នារីដ៍ស្រស់ស្អាតម្នាក់ បានបុកប្រហុក ដើម្បីផ្ញើរទៅអោយប្តីនៅជួរមុខ និងបានបង្ហោះសារដ៍សែនរំជួលចិត្តថា

ប្រិយមិត្ដប្រាកដជាជ្រាបជាព័ត៍មានហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងឡាវ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលគិតមកដល់ថ្ងៃនេះផងដែរស្ថានភាពនៅទីកន្លែងនោះ កំពុងតែមានភាពស្ងប់ស្ងាត់នៅឡើយនោះទេ។

យ៉ាងណាមិញ ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលនារីម្នាក់នេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Bopha Seng បានផ្ញើរម្ហូបខ្មែរដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់ជាទីបំផុត នោះគឺប្រហុក ទៅកាន់ស្វាមីរបស់ខ្លួន នៅឯព្រំដែនដែលកំពុងបំពេញតួនាទី នឹងបានភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា៖

“បុកប្រហុកផ្ញើរអោយលោក ប្ដី នៅជួរមុខ សូមបងជោគជ័យឈ្នះអស់មារសត្រូវទាំងឡាយ ដែលមកឈ្លានពានចង់បានដីយើងផង អូននឹងកូនចាំបងវិលវិញ”។ ទន្ទឹមនឹងនោះដែរ បងប្អូនប្រជាពលរដ្ឋរបស់យើង ក៏បានចូលទៅជូនពរទៅដល់កងកម្លាំងរបស់យើង អោយជួបតែក្ដីសុខ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។

For More Videos Amazing