ពិតជាចម្លែកណាស់! ពិធី​ឡើង​គេហដ្ឋាន​ថ្មីនៅខេត្តមួយនេះ​មានរបៀបយ៉ាងនេះទៅវិញ…(មានវីដេអូ​)

ពិធី​ឡើង​គេហដ្ឋាន​ថ្មី​គេតែងតែប្រារព្ធធ្វើនៅពេលដែលផ្ទះរបស់ពួកគេត្រូវបានសាងសង់រួច​ បើតាមជំនឿបែប​ព្រះពុទ្ធសាសនា​ ដែលប្រជាជនខ្មែរ​បានប្រកាន់ភ្ជាប់នោះ គឺពួកគេបាននិមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តតំឡើងរាសី​ និងប្រោះព្រំដល់ផ្ទះពួកគេដើម្បីឲ្យមានភាពត្រជាក់ត្រជុំនិងសុខសប្បាយ​។

ហើយម្យ៉ាងវិញទៀតគឺដើម្បី​ស្វាគមន៍​ដល់ម្ចាស់ទឹក​ ម្ចាស់ដី​ និងអ្នកថែរក្សាថ្មីៗទាំងអស់​ ឲ្យចូលមកជួយ​ដល់ក្រុមគ្រួសាររបស់ពួកគេឲ្យទទួលបានតែសេចក្តីសុខ​ និងសេចក្តីសប្បាយគ្រប់ៗគ្នា​។

ចំណែកឯក្នុងពិធីឡើងផ្ទះនេះវិញ​ មានទីតាំងស្ថិតនៅភូមិ កណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ ​ ពួកគេបាននាំគ្នាដង្ហែរនូររបស់របរ​និងអីវ៉ាន់ជាច្រើនចូលផ្ទះ​ ដែលមើលទៅពិតជាចម្លែកណាស់​ ប្រហែល​ជាការរៀបចំនេះអាស្រ័យទៅតាមតំបន់ហើយយើងទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing