លោក​ ហេង​ ឡុង​​ ក្រោយ​ពី​មាន​លេីកឡេីង​ប្រៀបធៀប​រវាង​នឹង​លោកតា​ សុិន​ សុីសាមុត​ ជា​មួយ​តារា​ចម្រៀង​កូរ៉េ​ ក្រុម​ BTS​ ក៏បាន​និយាយ​ថា​

កាលពី​ពេលថ្មីៗនេះ​ គណនី​ហ្វេសប៊ុក​ឈ្មោះ​ ធីង​ អុី​ បានមានការ​លេីកឡេីង​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​បាន​ធ្វើ​ការរិះគន់​ចំពោះ​​បុគ្គល​ម្នាក់​ ដែលបាន​ប្រៀបធៀប​រវាង​នឹង​លោកតា​ សុិន​ សុីសាមុត​ ជា​មួយ​តារា​ចម្រៀង​កូរ៉េ​ ក្រុម​ BTS ដោយមានការ​រៀបរាប់​ទាំង​ស្រុង​ថា៖​

«ពេញចិត្តអ្នកហើយមែនទេ? ដើម្បីចង់ឈ្នះ BTS និងចង់បាន Like ស៊ែរ​ សុខចិត្តយកលោកតា​ សុិន​ សុីសាមុត​ ដែលជាអធិរាជសម្លេងមាសមកប្រៀបធៀបនឹង BTS ដល់តែពេល International fan ចូលមក cmt និង ស៊ែរ​ តាំងថាគេមើលងាយលោកតា ហើយសួរថា មកពីអ្នកណាដែលបង្ករឿងនឹងឡើង?

លោកតា​ សុិន​ សុីសាមុត​ គាត់គឺជាតារាចម្រៀងពីសម័យដើម សម្លេងរបស់គាត់គ្មានអ្នកណាប្រដូចបានទេ មានជំនាញខាងនិពន្ធដ៏ល្អ នៅស្រុកខ្មែរអ្នកណាមិនស្គាល់គាត់ សូម្បីតែគាត់បានទទួលមរណៈភាពទៅហើយ ក៏បទចម្រៀងគាត់នៅតែទទួលបានការស្តាប់ពីសំណាក់ប្រជាជនខ្មែរយើងនៅឡើយ

ពេលមានបុណ្យ មានការ ឫការជួបជុំអីមួយក៏គេចាក់បទចម្រៀងគាត់ដែរ ដូច្នេះតម្លៃរបស់គាត់គឺខ្ពស់ណាស់ នៅក្នុងស្រុកខ្មែរនេះ មិនអាចយកមកប្រៀបធៀបនឹង BTS បានទេ… ហើយបើទោះបីជាខ្ញុំជា fan BTS តែខ្ញុំក៏មិនភ្លេចវប្បធម៌ខ្មែរដែរ បើអោយជ្រើសរើសគឺខ្ញុំប្រាកដជាជ្រើសយកគាត់ហើយ ប្រជាជនខ្មែរមួយណា ដែលមិនរើសយកគាត់នោះ តែការប្រៀបធៀបរបស់អ្នកវាជ្រុល ដូច International fan បាននិយាយចឹង:

– បើអ្នកចង់អោយគេចងចាំគាត់ អ្នកគួរតែរកវិធីផ្សេងមកផុស អ្នកយកតារាចម្រៀងដ៏ល្បីនៅក្នុងស្រុកអ្នកមកប្រៀបធៀបនឹង BTS ដែលជាតារាជនជាតិគេ វាប្រៀបដូចជាអ្នកកំពុងតែលើកតម្កើងតម្លៃអោយពួកគេចឹង ហើយ BTS ជាតារាចម្រៀងសម័យឥឡូវទៀត

-​ ដែលសំខាន់ពេលគេសួរថា Vote នឹងដើម្បីអី? វាទៅឆ្លើយប្រាប់គេថា Vote ដើម្បីសប្បាយ ឃើញហើយហួសចិត្តចង់ដាក់ក្បាលម៉ាឆ្នាំងតើ ហើយមិនដឹងទៅនិយាយស្អីជាមួយគេទេ បានគេថាខ្មែរយើងប្រើសម្តីអាក្រក់ដូចអ្នកមិនដែលចូលសាលា នៅមានទៀតអ្នកដែលគេ react angry នឹងភាគច្រើនជា international fan

ព្រោះគេមិនស្គាល់លោកតា គេ react អោយ BTS ចឹងហើយ…តែយកទៅ cmt ថាអោយ fan នៅខ្មែរ ហើយអ្នកនៅខ្មែរដែលគេ react angry នឹងដោយសារគេខឹង ដែលយើងយកលោកតាមកប្រៀបធៀបនឹង BTS មិនមែនមានន័យថា គេជ្រើសយក BTS ទេ

ព្រោះចូលមើល acc ទៅសុទ្ធតែមិនមែន fan BTS លើកក្រោយមុននឹងធ្វើអីសូមប្រើខួរគិតផង កុំធ្វើអោយ International fan គេនិយាយសើចចម្អកចឹងទៀត ឃ្លានចង់បាន like ស៊ែរ​ ដល់ថ្នាក់គេនិយាយចម្អកក៏នៅតែធ្វើ ពិតជាមនុស្សគ្មានការយល់ដឹងមែន មិនដឹងហៅថាស្អីអោយសមទេ»។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ហេង​ ឡុង​​ ក៏បាន​បញ្ចេញ​ជា​មតិ​យោបល់​លេីកឡេីងចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ​​ផងដែរ​ថា​៖​ «សំណូមពរ និងប្រឆាំងដាច់ខាត សំណូមពរបងប្អូនបញ្ឈប់ការប្រៀបធៀប អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាមួយនឹងក្រុមចម្រៀង ប៊ីធីអេស​ របស់ប្រទេសកូរ៉េខាងត្បូង។ ការធ្វើបែបនេះគឺជាទង្វើដែលមេីលងាយ​ និងមិនឲ្យតម្លៃខ្មែរខ្លួនឯង។​ អរគុណសម្រាប់ការចែកចាយឲ្យបានទូលំទូលាយដើម្បីឲ្យពួកគាត់បានយល់​ ឈប់ធ្វេីរឿងល្ងង់បែបនេះ»៕

For More Videos Amazing