ទីបំផុតអ្នកនាង ភីម បានទម្លាយពីចរិកពិត របស់នាយ តាក់សុី ដែលធ្វើអោយនាងមិនអាចទទួលយកគាត់ធ្វើជាប្តីវិញ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវក្រុមគ្រួសារ នាយ តាក់ សុី ដែលបានធ្វើឲ្យកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ក្រោយនាយ តាក់ សុី បានលាចាកសិក្ខាបទ ព្រោះដោយសារតែជំងឺទឹកនោមផ្អែមធ្វើទុក្ខ ដែលជាតិស្ករជំងឺរបស់លោក បានកើនឡើងរហូតទៅដល់ ជាង ៧០០ឯណោះ។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះ ត្រូវបានមតិមហាជនមានការរិះគន់យ៉ាងខ្លាំង ទៅលើអ្នកនាង ភីម ដោយមិនទទួលនាយ តាក់សុី វិញស្របពេលដែលនាយ តាក់សុី ក្នុងពេលនេះមិនមានសេះសល់អ្វីនៅក្នុងខ្លួន រហូតដាច់ចិត្ដស្នាក់អាស្រ័យនៅផ្ទះរបស់ នាយ ក្រូច ដើម្បីបន្ដជីវិតទៅថ្ងៃមុខ។

ជាមួយគ្នានេះដែរ ឆ្លើយតបនឹងការរិះគន់របស់មហាជន ចំពោះរឿងអ្នកនាង ភីម មានម្ចាស់បេះដូងថ្មី និងមិនអាចទទួលយក នាយ តាក់សុី បានវិញនេះ អ្នកនាង បានបញ្ជាក់ថា៖”មនុស្សមួយចំនួនរិះគន់ខ្ញុំថា ឃើញប្តីឈឺបោះបង់ចោល ប៉ុន្តែតាមពិត គាត់ (តាក់ស៊ី) បានធ្វើឱ្យខ្ញុំឆ្អែតចិត្ត តាំងពីមិនទាន់ទៅបួសម៉្លេះ។

ជួនកាលប្តីនេះងរង៉ក់ទៅចោលផ្ទះបាត់លុះត្រាតែនាងនិងកូនតាមអង្វរទើបលោកប្តីនេះវិលវិញ។ ឥឡូវអតីតប្តីបានផ្តិតមេដៃបើកសិទ្ធិឱ្យនាងយកប្តីទៀត មិនជំពាក់ជំពិនអ្វីទេមានទាំងអាជ្ញាធរជាសាក្សីផង តែរូបនាងនៅតែរាប់អានបងតាក់ស៊ី ដូចបងបង្កើត ព្រោះត្រូវឡើងឆាកសម្តែងជាមួយគ្នានៅថ្ងៃក្រោយ”។