លោកអុី សុខឡេង បានប្រាប់ពីមូលហេតុចំនួន៣ ដែលធ្វើអោយខេត្តព្រះសីហនុរងការលិចលង់ជាខ្លាំង គឺបណ្តាលមកពី

កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែខេត្ដព្រះសីហនុ ដែលជាខេត្ដមួយជាប់តំបន់មាត់សមុទ្រ បានទទួលរងឥទ្ធិពលពីព្យុះមួយ មកពីប្រទេសជិតខាង ដែលជាហេតុបណ្ដាលធ្វើឲ្យមានភ្លៀងធ្លាក់ជាខ្លាំង រហូតបង្កើតជាជំនន់ទឹកភ្លៀង ជាន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ រួមជាមួយហេដ្ឋារចនាសម្ព័នសំខាន់ៗ ជាច្រើនថែមទៀតផង។

ដោយឡែកស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងពីមូលហេតុនៃការជន់លិច ខេត្ដព្រះសីហនុ ដោយសារតែកត្ដាធំៗចំនួន ៣ នេះបើតាមរយៈលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ឲ្យថា៖

“ក្រុងព្រះសីហនុ-កាលពី រសៀលថ្ងៃ២១សីហា២០១៩ លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ ដឹកនាំមន្ត្រីចុះទៅពិនិត្យស្ថានភាពទឹកលិចផ្លូវ នៅម្តុំទួលខ្សាច់ ភូមិ៣ សង្កាត់៤ ក្រោយពីតំបន់នេះ មានទឹកលិច ដក់លើផ្លូវយូរថ្ងៃ រាល់ពេលមានភ្លៀងធ្លាក់។ យោងតាមFacebook ផ្លូវការរបស់លោកអភិបាលក្រុងបញ្ជាក់ពីមូលហេតុដែលនាំអោយទឹកលិចនៅតំបន់នោះថា បណ្តាលមកពីបញ្ហា ៣ ដូចខាងក្រោម៖

ទី១ បឹងឈូក និងបឹងត្រកួន ត្រូវបានចាក់ដីលុប ( មានប័ណ្ណកម្មសិទ្ធិ )។ ទី២ ការចេញប័ណ្ណកម្មសិទ្ធិដីតាមបណ្តោយអូរ គឺចំណុចខ្លះទុកទំហំតូច ( ២-៣ម៉ែត្រ ) និងប្រជាពលរដ្ឋដែលមានដីជាប់អូរ លួចបង្ខិតព្រំដីសាងសង់រំលោភអូរដែលតូចស្រាប់ថែមទៀត។ ទី៣ ផ្លូវភាគច្រើន មិនមានប្រព័ន្ធលូ ហើយបើមានក៏លូនោះស្ទះ ចរន្តទឹកហូរបានតិចតួចប៉ុណ្ណោះ។ លោកអុី សុខឡេង សរសេរបន្ថែមថា ដោយសារតំបន់ទួលខ្សាច់នោះ មានអូរសំអាត ហូរកាត់ ដូច្នេះជម្រើសល្អ គឺសិក្សាដាក់ប្រព័ន្ធលូទំហំយ៉ាងហោចទំហំ ១.៥ម៉ែត្រ ភ្ជាប់ទៅអូរសំអាត ដើម្បីឲ្យចរន្តទឹកហូរលឿន នោះនឹងជួយកាត់បន្ថយការជន់លិចពេលមានភ្លៀងធំម្តងៗ”៕

For More Videos Amazing