សូមចូលរួម​រំលែកទុក្ខផង ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ គរុ​សិស្ស គង់ និវឌ្ឍ​ ដែលបាន​ទទួល​មរណភាព​ដោយ​សារ​តែ​

កាលពី​ថ្ងៃទី​២១​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បានអញ្ជើញ​ចូលរួម​ពិធី​បុណ្យ និង​​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព គរុ​សិស្ស គង់ និវឌ្ឍ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ជាផ្លូវការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ​រដ្ឋលេខាធិការ គឹម សេដ្ឋានី បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ ព្រមទាំង​​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​របស់ក្រុម​​​គ្រួសារ​សព គរុសិស្ស គង់ និវឌ្ឍ​ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​ស្វាយ​រៀង

ដែល​​ទទួល​មរណៈ​ភាព​​​ដោយ​រោគាពាធ កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។​ ក្នុង​ឱកាស​នោះ ថ្នាក់​ដឹកនាំ​ក្រសួង​ក៏​បាន​ពាំនាំ​ថវិកា​ ដើម្បី​ចូលរួម​ជា​បច្ច័យ​ក្នុង​ពិធី​បុណ្យ​សព​របស់​គរុ​សិស្ស គង់ និវឌ្ឍ​ ផងដែរ។ ​​តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ​

មាន​ក្តីសោកស្តាយយ៉ាងក្រៃលែង ដោយ​ទទួល​ដំណឹង​ដ៏​អកុសល បំផុត​ពី​មរណៈភាព​នេះ និង​សូម​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​គរុ​សិស្ស គង់ និវឌ្ឍ បាន​ទៅ​សោយ​សុខ​ក្នុង​សុខគតិភព ជា​និច្ច​និរន្តន៍ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​ពី​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​សព​ដូច​តទៅ​។