ចប់បាត់ នារីដ៍ស្រស់ស្អាតម្នាក់ ដែលត្រូវបានមិត្តភក្តិបង្ហោះ ប្រកាសស្វែងរកស្នេហាយល់ចិត្តស្មោះមួយនឹងមួយនោះ តាមពិតរឿងនេះគឺគ្រាន់តែជា

កាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែសីហា មានរឿងរ៉ាវមួយបានកើតឡើង ដែលបណ្ដាធ្វើឲ្យប្រិយមិត្ដក្នុងបណ្ដាសង្គមហ្វេសប៊ុក ជាពិសេសប្រុសៗមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Vanny Seven បានបង្ហោះសារប្រកាសស្វែងរក បុរសណាម្នាក់ ដោយមិនគិតពីមានក្រ និងពណ៏សម្បុរ អោយតែមានចិត្ដស្មោះ មកស្មគ្រ័មើលថែ នារីម្នាក់ដែល មានឈ្មោះ បេះដូង ខ្មៅ អស់មួយជីវិត គឺគ្រប់គ្រាន់ហើយ។

ក្នុងខ្លឹមសារម្ចាស់គណនី ខាងលើបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”កញ្ញា អី ហួយ នាងបានសូមអោយខ្ញុំជួយប្រកាសស្វែងរកស្នេហាយល់ចិត្តស្មោះមួយនឹងមួយមិនប្រកាន់រូបរាងពណ៏សម្បុរអ្វីឡើយមិនថាមានរឺក្រអោយតែមានបេះដូងស្មោះពិតប្រគល់ជូននាងបានគឺស្មគ្រ័កាយតាមថែបុរសនោះ អស់មួយជីវិតបងប្អូននៅតាមបណ្ដាញសង្គមហ្វេសបុក អាចដាក់ពាក្យសុំស្មេហ៍នាងបានដោយនាងមានអាខោនហ្វេសបុកដែរមានឈ្មោះថា បេះដូង ខ្មៅ”។

យ៉ាងណាមិញ បន្ទាប់ពីរឿងមួយនេះ ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ម្ចាស់គណនីខាងលើ ក៏បានលុបសារទាំងនោះចោលវិញ ហើយបានបញ្ជាក់ខ្លឹមសារមួយផ្សេងទៀត ទៅកាន់មហាជន កុំអោយមានការយល់ច្រឡំចំពោះរឿងនេះ ដោយទាំងអស់នេះ គ្រាន់តែជាការបង្ហោះលេងសើចតែប៉ុណ្ណោះ។

ម្ចាស់គណនីខាងលើនេះ បានភ្ជាប់ថ្មីមួយទៀត ដែលជាការបកស្រាយជូនទៅកាន់សាធារណជន ដែលមានខ្លឹមសារថា៖”ពួកបងៗសារព័ត៌មានរហស័ណាស់មិនដឹងថាគេផុសដុតគ្នាលេងអីទេដឹងតែនាំគ្នាសម្រុកផុសម៉ង សុំបងៗផេកមួយចំនួនលុបចោលវិញផង គេដុតគ្នាលេងទេ មិនមែនជាការពិតទេ។

សូមជូនដំណឹង! មានប្អូនស្រីសម្រស់ស្រស់សោភារម្នាក់ ត្រូវបានសារព័ត៌មានចុះផ្សាយថា ប្អូនស្រីបានកំពុងប្រកាសស្វែងរកដៃគូស្នេហាស្មោះមួយនឹងមួយ នៅក្នុងបណ្ដាញហ្វេសបុក នាព្រឹកថ្ងៃទី២២ សីហា ២០១៩ នោះ គឺពុំមែនជាការពិតទេ។ ការដែលធ្លាយដល់សារព័ត៌មានចុះផ្សាយនោះ ដោយសារតែមិត្តនៅក្នុងហ្វរសបុករបស់ប្អូនស្រីបានយករូបប្អូនស្រីទៅផុសលេង ហើយបានប្រកាសថាប្អូន ចង់មានស្នហាស្មោះមួយទល់នឹងមួយ។ ដូច្នេះសូមបញ្ជាក់ថា នេះមិនមែនជាការពិតទេ។ សូមអគុណ”។