អីយ៉ា ជិតដល់ថ្ងៃចូលរោងការ ស្រាប់តែបែកធ្លាយរូបថត Pre-Wedding នីឡា និងគូរស្នេហ៍ ពិតជាសមគ្នាខ្លាំងណាស់

បេីនិយាយពីកូនស្រីលោកតា វុិចទ័រនោះគឺកញ្ញា នីឡា ប្រិយមិត្ដប្រាកដជាជ្រាបរួចមកហើយ ដែលបច្ចុប្បន្ននាង គឺជាតារា សម្ដែង និងជាតារាកំប្លែងដ៏ល្បី នៅក្នុងក្រុមនាយ ពាក់ មី និងទទួលបានប្រជាប្រិយភាពជាខ្លាំងពីសំណាក់ មហាជនគ្រប់ស្រទាប់ ជាពិសេស តារាកំប្លែងរូបនេះ គឺមានសម្រស់ស្រស់សោភា និងមានសាច់សខ្ចីគួរឲ្យ បេតីផងដែរ។

ដោយឡែក ក្នុងពេលកន្លងមកនេះ ប្រិយមិត្ដមួយចំនួនធំ ពិតជាបានដឹង ពីទំនាក់ទំនងស្នេហារវាង កញ្ញា នីឡា និងបុរសម្នាក់ ដែលបុរសនោះមានគណនី ហ្វេស ប៊ុកឈ្មោះ Suth Sakareak រួចមកហើយ ដែលពួកគេទាំងពីរនាក់នោះ តែងតែបង្ហាញភាព ស្និតស្នាលជាមួយគ្នា បូករួមនឹងពាក្យផ្អែមល្ហែមជាញឹកញាប់ផងដែរ។

ជាមួយនឹងគ្នានេះដែរ ចំពោះរឿងរ៉ាវគូរស្នេហ៏មួយគូរនេះ បានធ្វើអោយមហាជន ក៏ដូចជាប្រិយមិត្ត អ្នកដែលគាំទ្រ
តារាស្រីវ័យក្មេងរូបនេះ ពិតជាចង់ដឹងខ្លាំងណាស់ ខណៈអ្នកទាំងពីរជិតចូលរោងការទៅហើយ ថាតើពួកគេទាំង២នាក់នេះ អាចវិវត្ដ ទៅដល់កំរិតណាហើយ។ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Image Hunter Photography បានបង្ហោះរូបថត Pre Wedding របស់កញ្ញា នីឡា រួមជាមួយអនាគតស្វាមីរបស់នាង ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងផងដែរ។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានភ្ជាប់សារថា៖”ប្លង់ថ្មីរបស់ Image Hunter Photography graphy បានលេចជារូបរាងហើយ ពិតជាស្អាត ប្លែក ហើយក៏អរគុណកញ្ញា នីឡា និង គូដណ្តឹង ដែលបានជ្រើសរើសការថត Pre Wedding ពី Imagehunter photography នៅមានប្លង់ថ្មីៗជាច្រើនទៀត”។

ក្រោយពីការបង្ហោះរូបថត Pre Wedding រួចមក នីឡា ក៏បានភ្ជាប់សារមួយឃ្លា នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា៖”ជីវិតគូជួយគ្នាពេលដែលមានបញ្ហាកើតឡើង លួងលោមគ្នាពេលដែលយំ មើលថែគ្នាពេលដែលឈឺថ្កាត់ បន្ថែមកម្លាំងចិត្តឲ្យគ្នាពេលដែលហត់នឿយ សើចសប្បាយជាមួយគ្នាពេលដែលមានក្ដីសុខ ឆ្លងកាត់ក្ដីទុក្ខទៅជាមួយគ្នា ហើយនឹងចាស់ទៅជាមួយគ្នា”៕

For More Videos Amazing