សូមបងប្អូនប្រុងប្រយ័ត្នផង ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ព្រោះតែព្យុះទី១១ឈ្មោះ បៃលូ Bailu ចាប់ពីថ្ងៃទី

នាព្រឹកនេះផងដែរ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជាបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដែលមានខ្លឹមសារខាងក្រោមដូច៖

ផ្អែកលើស្ថានភាពក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជាយើង៖ ទី១ ប្រព័ន្ធសម្ពាធទាបបានកំពុងអូសបន្លាយនៅលើ ប្រទេសថៃ ឡាវ និងវៀតណាម។ ទី២ ឯនៅក្នុងមហាសមុទ្រខាងកើតប្រទេសហ្វីលីពីន មានកើតឡើង
នូវព្យុះទី១១ ឈ្មោះ បៃលូ (Bailu) ដែលមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជាយើងនោះទេ។ ព្យុះនេះមានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្ដដំណើរទៅប្រទេសចិនភាគអាគ្នេយ៌។

ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ ចាប់ពីថ្ងៃទី ២២-២៤ ខែសីហា ស្នើរទូទាំងប្រទេស និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ទី២ ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា៖ បណ្ដាខេត្ដនៅជាប់តំបន់មានសមុទ្រ ខេត្ដកោះកុង និងខេត្ដព្រះសីហនុ និងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។

បណ្ដាខេត្ដចាប់ពីតំបន់វាលទំនាបភាគកណ្ដាលឡើងទៅលើ និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។ បណ្ដារាជធានី ខេត្ដនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនជ្រាបជាព័ត៍មាន និងបន្ដការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដោយអាចមានកើតឡើងជាយថាហេតុ”៕

For More Videos Amazing