លោកឧកញ៉ា​ ឌួង​ ឆាយ​ បាន​មាន​ប្រសាសន៍​អំពីលទ្ធផលសាលក្រមនៃអង្គសវនាការតុលាការប្រទេសថៃដែលបានប្រកាស

លោក​ឧកញ៉ា​ ដួង​ ឆាយ​ គឺជាម្ចាស់ក្រុមហ៊ុន​ Doung Group និងជា​បុគ្គល​សាធារណៈ​ជន​មួយ​រូប​ដែលមហាជន​ជាច្រើន​មានការ​គោរព​ស្រលាញ់​ និងកោតសរសេីរជាខ្លាំង​ ដោយ​លោកតែង​តែ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​ជា​ច្រើន​នៅ​ក្នុង​សង្គម​ ក៏ត្រូវបាន​ប្រជាជន​ខ្មែរ​ដាក់ងារអោយថា​ជា​ឧកញ៉ា​ចិត្ត​ធម៌​ផងដែរ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ លោកឧញ៉ា​ ដួង​ ឆាយ​ ពិតជាមានភាព​មមាញឹក​ជាខ្លាំង​ ជាមួយនឹង​មុខរប​រ​ជំនួញ​ ដែលមាន​ទាំង​ហាងជាច្រេីនកន្លែង​ ​និងបាននាំចូលផលិតផលម៉ាកមកពី​ក្រៅប្រទេស​ និងមានក្លឹប​កម្សាន្ដ​ ដែលទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ពី​មហាជនជាច្រើននៅ​ក្នុង​ប្រទេស​ទៀត​ផង​។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​នេះ​ដែរ​ អ្វី​ដែល​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ រួមជាមួយ​ភរិយា​ មិនមានភាព​សប្បាយ​ចិត្ត​នោះ​ ខណៈ​ដែល​កូន​ប្រុស​ច្បងរបស់​លោក​ ត្រូវ​បាន​មន្ទីរពេទ្យ​ដ៏ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ​ ដែលមាន​ឈ្មោះ​ បំរុងរ៉ាត់​ បាន​ធ្វេសប្រហែស​ក្នុង​ការ​ព្យាបាល​កូន​របស់​លោក​ រហូត​ធ្វើ​ឲ្យ​កូន​របស់​លោក​ ទទួល​រង​នូវ​ជំងឺ​ដ៏ធ្ងន់ធ្ងរ។

ដោយឡែក​ នៅ​មុន​នេះ​បន្តិច​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​ ទាក់ទង​នឹង​រឿង​រ៉ាវ​ប្តឹង​ផ្តល់​គ្នា​រវាង​លោក​ និង​មន្ទីរពេទ្យ​បំរុងរ៉ាត់​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា«សូមនិយាយអំពីលទ្ធផលសាលក្រមនៃអង្គសវនាការតុលាការប្រទេសថៃដែលបានប្រកាសនឹងចាត់វិធានការបន្តទៅតុលារការសាលាឧទ្ធរណ៍។ មន្ទីរពេទ្យបំរុងរ៉ាត់ធ្វេសប្រហែសលើកូនប្រុសរបស់ខ្ញុំ​ Bumrungrad International HOSPITAL NEGLECTFUL ON MY SON»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing