តិចច្រលំគ្នាចោះ ពិតជាមានមុខមាត់ដូចនាង ភីម ខ្លាំងណាស់​ ដោយនាងត្រូវជា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវក្រុមគ្រួសារ នាយ តាក់ សុី ដែលបានធ្វើឲ្យកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ក្រោយនាយ តាក់ សុី បានលាចាកសិក្ខាបទ ព្រោះដោយសារតែជំងឺទឹកនោមផ្អែមធ្វើទុក្ខ ដែលជាតិស្ករជំងឺរបស់លោក បានកើនឡើងរហូតទៅដល់ ជាង ៧០០ឯណោះ។

ទន្ទឹមនឹងនេះដែរ ក្រឡែកទៅមើលក្រុមគ្រួសារអ្នកនាង ភីម ឯណោះវិញ ស្រាប់តែកាលពីពេលថ្មីៗនេះ មានលេចមុខ
មាត់នារីម្នាក់ដ៏ស្រស់ស្អាត ដែលស្រដៀងទៅនឹងអ្នកនាង ភីម សឹងតែប៉ះដាក់តែម្ដង ដែលជាហេតុធ្វើឲ្យប្រិយមិត្ដមួយចំនួនប្រាកដជាចង់ដឹងថា នារីម្នាក់ហ្នឹង ត្រូវជាអ្វីជាមួយអ្នកនាង ភីម អោយប្រាកដនោះ។

ជាមួយគ្នានេះដែរ នារីដែលមានមុខមាត់ស្រដៀងនឹងអ្នកនាង ភីម ប៉ះដាក់នេះ ហើយដោយយើងតែងតែឃើញអ្នកទាំងពីរថតរូបជាមួយគ្នានោះ គឺត្រូវជាបងប្អូនរបស់អ្នកនាង ភីម ប៉ុន្ដែអ្នកទាំងពីរ គឺខុសខ្សែស្រឡាយគ្នាបន្ដិច ត្រង់ថា អ្នកនាង ភីម មានដុងខាងសិល្បៈកំប្លែង ឯបងប្អូនអ្នកនាង ភីម គឺមានដុងខាងសិល្បៈល្ខោនបាសាក់ទៅវិញ។

For More Videos Amazing