ស្គាល់​គាត់​ទេ​ បុរស​ម្នាក់​នេះហេីយ​ ដែល​តែងតែ​ជួយ​សម្រួល​ចរាចរណ៍​នៅផ្លូវ 199 ជិត​មន្ទីរពេទ្យ​រុស្ស៊ី​​ និង​ផ្សារ​ទំនើប​សុវណ្ណា​ ទាំង​ដែល​រូបគាត់មិនបានផលប្រយោជន៍អ្វីសោះ ​

ចំនួន​យានយន្ត​នៅ​ប្រទេស​កម្ពុជា មានការ​កើនឡើង​យ៉ាង​សម្បើម​នៅ​រយៈពេល​ជាង​១០​ឆ្នាំ​ចុងក្រោយនេះ​ ហេីយ​កំណើន​យានយន្ត​យ៉ាងគំហុក​នេះ ក៏បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន​ផងដែរ​ ដែល​បញ្ហា​ទាំងនោះ​រួមមាន​ដូច​ជា​ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ផ្លូវ​ខូច​បន្តបន្ទាប់​ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់ ការបំពុល​បរិយាកាស និង​ការស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ជាដើម​។

ដោយឡែក​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Soy Chanthany បាន​បង្ហោះ​ពី​ទិដ្ឋភាព​សម្រួល​ចរាចរណ៍​របស់បុរស​ម្នាក់​ ខណៈ​ដែល​រូបនាង​ជានិច្ចកាល​តែ​ងតែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​មួយនេះ​ ក៏ប្រទះឃេីញ​ទើរ​តែ​ជារៀង​រាល់ពេល​ ដោយមាន​ក្តី​អាណិត​ ក៏បាន​ជូន​ជា​ថវិកា​បន្តិច​បន្តួច​ដល់គាត់ផងដែរ។

ជាមួយ​គ្នានេះ​ដែរ​ ម្ចាស់​គណនី​ខាង​លើ​ ក៏បានមានការ​លេីកឡេីង​ដែរថា​៖​ «បងប្រុសនេះហើយ​ ដែលជាអ្នកជួយសំរួលចរាចរណ៍ នៅផ្លូវ 199 ជិត​មន្ទីរពេទ្យ​រុស្ស៊ី​​ មិនថាថ្ងៃក្តៅ ល្ងាច​ និងយប់នោះទេ បងប្រុសតែងតែជួយសំរួល ដោយខ្លួនមិនបានផលប្រយោជន៍អ្វីសោះ ទោះជាគាត់ត្រឹមជាបុគ្គលិកសន្តិសុខម្នាក់ក៏ដោយ​ តែគាត់មានទឹកចិត្តណាស់។

សូម​សំណូមពរដល់អ្នកធ្វើដំណើរតាមផ្លូវនេះទាំងអស់គ្នា បើមិនបានជួយអ្វី ក៏សូមស្តាប់គាត់ក្នុងសំរួលចរាចរណ៍ផង​ ព្រោះពេលខ្លះខ្ញុំឃើញបងៗអ្នកធ្វើដំណើររកជិះបុកគាត់ទៀត សូមកុំមើលងាយគាត់អោយសោះ ទោះគាត់និយាយមិនច្បាស់​ តែគាត់មានចិត្តស្រលាញ់បងប្អូន នេះគ្រាន់តែជាទឹកចិត្តតិចតួចទេសំរាប់ខ្ញុំ សង្ឃឹមបងប្អូននឹងយល់។​ សូម​អរគុណ​»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing