កប់តែម្តង​ ត្រឹម​រថយន្ត​ដ៏​កញ្ចាស់​មួយ​ អាចយកមកច្នៃ​ទៅជា​រថយន្ត​ដ៏ទំនើប​​ម៉ាក​ Rolls-Royce​ ដោយចំណាយត្រឹមតែ​ទឹកប្រាក់​ចំនួន​

បេីនិយាយ​ពី​ មុំាល្ហុង​ ប្រិយមិត្ត​ជាច្រើន​បានដឹង​រួច​មកហើយ​ ដែលក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ មាន​អ្នក​លក់​ មុំាល្ហុង​ មួយ​ចំនួន​ បា​ន​តែងខ្លួន​យ៉ាង​ស្រស់​សង្ហា​រ​ ជិះម៉ូតូ​ដេីរលក់​ពេញ​រាជ​ធានី​ភ្នំពេញ​ និង​បណ្ដា​ខេត្ត​នានា​ ដោយបានបង្កភាព​សប្បាយ​ដល់អ្នកទិញ​ជាច្រើន​ ទេីប​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ និង​លក់ដាច់​ជាខ្លាំង​ផងនោះ​។

ដោយឡែក​ អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ និង​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​នោះ​ ក្រោយ​ពី​មានការ​និយម​ចូលចិត្ត​ ស្រលាញ់​ និងគាំទ្រជាខ្លាំង​ចំពោះពួកគាត់រួចមក​ ស្រាប់តែ​កាលពី​ពេលថ្មីៗនេះ​ បងប្រុសម្នាក់​ ដែលមាន​ឈ្មោះ​ បូរ៉ា​ បាន​បង្កើត​នូវ​រថយន្ត​មួយ​ដែលមាន​រាង​ស្រដៀង​នឹង​រថយន្ត​ដ៏​ទំនើប​ម៉ាក​ Rolls-Royce​ គឺពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។

បើក្រឡែកមួយភ្លែតទៅ អាចនឹងច្រឡំទៅនឹងរថយន្តលំដាប់មហាសេដី្ឋ Rolls-Royce របស់សេដ្ឋីអង់គ្លេសពិតៗតែម្ដង។ គូសបញ្ជាក់​ដែរថា​ លោក បូរ៉ា បានទិញឡានកញ្ចាស់មួយក្នុងតម្លៃ ២៥០០ដុល្លារ​ យកទៅឲ្យជាងដែកធ្វើរថយន្តស៊េរីលំដាប់ខាងលើ​ អមដោយពណ៌ទឹកប៊ិចស្រស់លាយទឹកប្រាក់​ ផលិតឡេីងក្នុងស្រុកប្រទេសកម្ពុជាយើងតែម្តង​ ពិតជា​គួរ​ឲ្យ​សរសើរ​មែន​ទែន។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing