រំភើបចិត្តណាស់ លោកឧកញ៉ា ហ៊ុន តូ បាន​ឧបត្ថម្ភ​ដល់បេក្ខនារី ប្រឡងបាក់ឌុប២នាក់ ដែល​មិនមាន​ប្រាក់ទិញបាយញាំ​ និង​ម្តាយ​កំពុង​វះកាត់​នៅ​មន្ទីរពេទ្យ​ នូវ​ថវិកា​ចំនួន​

កាលពី​ថ្ងៃទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​បេក្ខនារី​ប្រលង​បាក់​ឌុប​ ២រូប​ ខណៈពេលដែលមកប្រលងនោះ​ គឺមិនមានប្រាក់កាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេ​ មិនតែប៉ុណ្ណោះ​ម្តាយក៏កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ផង ។

គូសបញ្ជាក់​ដែរថា​ ជុំវិញ​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ខាងលើ​នេះ​ ក្រោយ​ពី​មាន​​គណនី​ឈ្មោះ​ Chhay Ly បាន​មានការរៀបរាប់​នៅលេី​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​​ថា​៖​«សូមកោតសរសេីរដល់ទឹកចិត្តលោកស្នងការរងផែនអន្តោប្រវេសន៍​ ខេត្ត​កំពង់ចាម​ ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួចដល់បេក្ខជន

ដែលមកប្រលង​ នៅមណ្ឌលឧត្តរ​ ដែលគាត់មកប្រលងនេះ មិនមានលុយកាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ គាត់រំភេីបចិត្តឡេីងស្រក់ទឹកភ្នែក អារម្មណ៍​មួយគិតគ្រួសារ​ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខនារីទាំង២រូបនេះ​ មានឈ្មោះ វេត ស្រីអ៊ាង និងឈ្មោះ យ៉េត សុខខេង រស់នៅក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ រៀននៅវិទ្យាល័យមេសរជ្រៃ​ រីឯ​មណ្ឌល​ដែល​បេក្ខនារី​ទាំង​២រូប​នេះត្រូវ​មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ គឺនៅមណ្ឌលបឋមសិក្សាឧត្តរ ។

ដោយឃេីញ​ពី​ទុក្ខ​លំបាក​ប្អូន​ស្រី​ទាំង​២​រូប​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​រួចមក​ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ​ លោកឧកញ៉ា ហ៊ុន តូ បានផ្ដល់អំណោយជាថវិកាចំនួន២០០០ដុល្លារ តាមរយៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភជូនសិស្សក្រីក្រពីរនាក់​ ដេីម្បី​ទុក​សម្រួល​ដល់​ជីវភាព​គ្រួសារ​ និង​ទុកសំរាប់​ព្យាបាល​ដល់ម្តាយដែលកំពុងតែ​ឈឺផងនោះ។

For More Videos Amazing