អ្នក​ស្រី​ យ៉យ​ មិនបាន​បង្ហាញ​ពីអារម្មណ៍​អ្វី​នោះទេ​ ខណៈ​ដែល​ចំណងស្នេហារបស់កូនប្រុសគាត់ នាយព្រែក និងគូដណ្តឹង​បាន​ចែក​ផ្លូវ​គ្នា​ ព្រោះដោយសារ​តែ​

តារាកំប្លែង និងជាពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ តារា​ពហុ​ជំនាញ​រូប​នេះ​ និង​គូដណ្ដឹង​ បាន​បង្ហាញពី​ភាព​ផ្អែមល្ហែម​ទៅកាន់​មជ្ឈដ្ឋាន​មហាជន​ជាញឹកញយ​ ខណៈដែល​អ្នកទាំង​ពីរ​ បានភ្ជាប់ពាក្យជាមួយគ្នា​អស់រយៈ​ពេលជិត​៣ឆ្នាំ​ហេីយនោះ។

ដោយឡែក​ អ្វី​ដែល​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ បានមានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​នោះ​ ស្រាប់​តែ​កាលពីពេល​ថ្មីៗ​នេះ​​ គូស្នេហ៍​របស់​នាយ​ ព្រែក​ កញ្ញា​ ជា​ ស្រីតី​ បានមានការ​បញ្ជាក់​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ការ​លេីកឡេីង​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ កំពុង​ឈាន​ដល់ការចែកផ្លូវគ្នានោះ។

បេីតាម​ការ​រៀប​រាប់​ពី​កញ្ញា​ ស្រី​តី​ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tey Loner បានមានការលេីកឡេីងថា​៖​«កាលដែលត្រលប់ មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែង ដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តំម្លៃ ទើបយើងដឹងថា ជីវិតរបស់យើងមានន័យបំផុត…។

ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life»។​ ទន្ទឹម​នឹង​រឿងរ៉ាវ​ដ៏​ផ្ទុះ​កក្រើក​ខាង​លេី​នេះដែរ​ នាយ​ ព្រែក​ ក៏បាន​ចេញមុខ​ ធ្វេីការ​លេីកឡេីង​ក់​ផង​ដែរថា​៖

​«ជាការពិតណាស់ ថ្ងៃនៃការចាប់ផ្ពើមនៃការស្រលាញ់យើង មិនដែលគិតដល់ថ្ងៃឈឺចាប់នៃការខាន់ចែកទេ កិត្ដិយសនិងសេចក្ដីថ្លៃថ្នូរយើងត្រូវរក្សារអោយគ្នាទៅវិញទៅមកជានិច្ច​ ទោះស្ថិតក្នុងដំណាក់កាលបែបណាក៏ដោយ ជួបគ្នាជានិស្ស័យការខាន់ចែកជាការសម្រេចចិត្ដរបស់មនុស្ស មូលហេតុពិតគឺស្ថិតក្នុងចិត្ដរក្សារទុកជាអាថ៌កំបាំង សូមអរគុណបងប្អូនដែលស្រលាញ់ចូលចិត្ត ជូនពរបងប្អូនសំណាងល្អ សុខសប្បាយទាំងអស់គ្នា»។

ដោយ​ឡែក​ ក្រឡេក​មក​មើល​ពី​អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ​ ដែល​មាន​វោហារ​សារ​ស័ព្ទ​អស្ចារ្យ​ និង​ជា​ដៃគូ​សិល្បៈ​ដ៏​សាក​សម​ ជាមួយ​លោក​ព្រហ្ម ម៉ាញ​ ហាក់​បីជា​មិនបាន​បង្ហាញ​ពីអារម្មណ៍​អ្វី​នោះទេ​ ខណៈ​ដែល​ចំណងស្នេហារបស់កូនប្រុសគាត់ នាយព្រែក និងគូដណ្តឹង កញ្ញា​ ជា ស្រីតី គឺពិតជាបានដេីរដល់ផ្លូវបំបែកពិតមែនហើយ ប៉ុន្តែអ្នកស្រីចាត់ទុកថា​ នោះជារឿងរបស់ក្មេងៗតែ​ប៉ុណ្ណោះ​ គាត់មិនសម្របសម្រួលលើរឿងរបស់ពួកគេឡើយ ព្រោះសំខាន់នៅលើសាមុីខ្លួនរបស់ពួកគេទាំងពីរ។

For More Videos Amazing