អាណិតខ្លោចចិត្ត ប្អូនស្រី អាយុទើបតែ ១៥ ឆ្នាំ កំព្រាឪពុក មានបញ្ហាខូចតម្រង់នោម ក្រលៀន យ៉ាងធ្ងន់ធ្ងរ បេះដូងហេីម រហូតហើមជើងទាំងសងខាង គេងក៏ពុំបាន ប្រកាសអំពាវនាវដល់បងប្អូនមេត្តា

ពិតជារឿងមួយដ៏គួរអោយអាណិតអាសូរជាពន់ពេក ដោយប្អូនស្រីម្នាក់ មានអាយុមិនទាន់ដល់២០ឆ្នាំផង បែរជាកើតជំងឺមួយយ៉ាងធ្ងន់ធ្ងរទៅហើយ។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនប្រុស ធន ម៉េងហ៊ាង បានសរសេរប្រាប់ឱ្យដឹងថា៖

“គួរអោយអាណិតប្អូនស្រីណាស់ អាយុទើបតែ ១៥ ឆ្នាំ មានបញ្ហាខូចតម្រង់នោម ក្រលៀន យ៉ាងធ្ងន់ធ្ងរ បេះដូងហេីម គេងអត់កេីតទេបានតែអង្គុយឈឺចុកចាប់ពេកខ្លួន ប្អូនស្រីរស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈ្មោះស្រីខួច ជាកូនកំព្រាឪពុក មានតែម្តាយ ស្រីខួច ជាកូនទោលក្នុងគ្រួសារ ។

ខ្ញុំបានទំនាក់ទំនងទៅក្រុមគ្រួសារប្អូនស្រីរួចរាល់ហើយ ថ្ងៃទី២៣ ខាងមុខនេះប្អូនស្រីនឹងចុះមកភ្នំពេញតាមការណាត់ជួបរបស់ខ្ញុំដើម្បីជួបពិគ្រោះអាការះជំងឺជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺរបស់ប្អូនស្រីនៅមន្ទីរពេទ្យរុស្សី សង្ឃឹមថាបងអាចជួយប្អូនបានទាន់ពេល ជូនពរសំណាង
ពត៍មានលម្អិត 098 993 969”។