សូមបងប្អូនជួយស៊ែរបន្តផង សមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិ ដោយនារីស្រស់ស្អាតម្នាក់នេះ មិនដឹងថាកើតអ្វីនោះទេ គឺមិនព្រមនិយាយអ្វីទាល់តែសោះ ទោះជាសួរនាំយ៉ាងណាក៍ដោយ

កាលពី​ថ្ងៃទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ ប្រជាពលរដ្ឋ​បានប្រទះឃេីញ​យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់​ ដែលមេីលទៅមានសភាព​ហាក់​បីជា​ត្រូវ​ថ្នាំ​គេ ដោយឈរ​ទ្រឹង​មិននិយាយស្តីអ្វីទាំងអស់​ ស្ថិត​នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

ក្រោយពី​មេីលឃេីញ​ភាព​មិន​ប្រក្រតី​របស់​យុវតី​រូប​នេះ​ ប្រជាពលរដ្ឋ​នៅតំបន់​នោះ​ ក៏បានជួយរាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ ក្រោយ​មក​សមត្ថកិច្ច​ក៏បានធ្វេីការ​សួរនាំ​ តែនាង​មិនព្រម​និយាយ​អ្វី​នោះទេ​ ហាក់​បីជា​ប្រតិកម្ម​ថ្នាំ​ញៀន​ ឬអ្វី​ឲ្យ​ច្បាស់​នោះទេ​ ទេីប​សមត្ថកិច្ច​ក៏​បាន​នាំខ្លួន​យុវតី​រូប​នេះ​ទៅកាន់​សាលាសង្កាត់​ជាបណ្តោះអាសន្ន។

លុះ​កាន់តែ​យប់​អាធ្រាត្រ​នោះ​ នៅតែ​រក​ផ្ទះ​មិនឃើញ​​ ណាមួយនាងជាស្រីទៀត ទើប​សមត្ថកិច្ច​ក៏​បាន​សម្រេចទាក់ទងប្រគល់អោយស្ថានីយ៍វិទ្យុABC ជួយផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក រួមទាំងការថែទាំ បណ្ដោះអាសន្នមួយជំហានសិន ដើម្បីរង់ចាំ ស្វែងរកសាច់ញាតិ របស់ប្អូន។

គូសបញ្ជាក់​ដែរថា​ នាថ្ងៃ​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ វិទ្យុ​ ABC បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​« ABC: ពីប្រិយមិត្ដ​ប្រទះឃេីញ​មនុស្សស្រី​ម្នាក់ ​មានសភាពមិនប្រក្រតី​ដូចជាត្រូវថ្នាំគេ​ ឥឡូវប្រិយមិត្តបាននាំយកទៅកាន់អធិការខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​។ ប្រសិនបេីប្រិយមិត្តបានស្គាល់សាច់ញាតិបងស្រី​ សូមទាក់ទងមកវិទ្យុ​ ABC តាមរយៈ​លេខ​ទូរស័ព្ទ​ 010​ 23​ 10​ 10, 012 23 10 10 ៕