សូមបងប្អូនជួយស៊ែរបន្ត ដើម្បីជូនដំណើរគាត់ផង ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចូលក្រាបថ្វាយបង្គំលា ព្រះមហាក្សត្រ ដើម្បីវិលត្រលប់ទៅមាតុភូមិប្រទេសវិញ ព្រោះតែឯកឧត្តម បានចប់បេសកម្មរបស់ខ្លួននៅកម្ពុជាហើយ

ប្រិយមិត្ដបានដឹងហើយថា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលតែងតែនិយាយជាភាសាខ្មែរ ក្នុងបញ្ហាសំរាម ការកកស្ទះចរាចរណ៏ រួមទាំងបានផ្ដល់អាហាររូបករណ៏ ទៅដល់និស្សិតខ្មែរ ហើយនឹងការផ្ដល់ឧបត្ថម្ភមកកម្ពុជាជារឿយនោះ ពេលនេះឯកឧត្ដម ត្រូវបានចប់បេសកម្មរបស់ខ្លួននៅកម្ពុជាហើយ ក្រោយពេលឯកឧត្ដម បានបំពេញបេសកម្មអស់រយៈពេល ២ឆ្នាំមកនេះ។

ក្នុងនោះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្ថានទូតជប៉ុននៅកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”ទី១៦ ខែសីហា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី សាប៊ីន ហូរីណូអ៊ុជិ ចូលក្រាបថ្វាយបង្គំលា។

ឯកឧត្តម ហូរីណូអ៊ុជិ បានរាយការណ៍ថ្វាយព្រះករុណា ព្រះមហាក្សត្រ អំពីការរីកចម្រើននៃទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ព្រមទាំងការចងចាំអំពីសកម្មភាពការងាររបស់ ឯកឧត្តមនៅកម្ពុជា។ ឯកឧត្តម ក៏បានសម្តែងអំណរគុណយ៉ាងក្រៃលែងថ្វាយព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គបានសព្វព្រះរាជហឬទ័យយកចិត្តទុកដាក់ចំពោះមិត្តភាពជប៉ុន និងកម្ពុជា”។

សូមទស្សនាវីដេអូខាងក្រោម